ក្រុម Yamaha បង្ហាញ​ឲ្យ​ស្គាល់​ពី​ផលិតផល​ថ្មី​ម៉ូតូ​ឆ្នាំ 2016 ស៊េរី YZR-M1 ជាមួយ​កំពូល​អ្នក​ប្រណាំង Jorge Lorenzo ហើយនឹង Valentino Rossi

347
ក្រុម Yamaha បង្ហាញ​ឲ្យ​ស្គាល់​ពី​ផលិតផល​ថ្មី​ម៉ូតូ​ឆ្នាំ 2016 ស៊េរី YZR-M1 ជាមួយ​កំពូល​អ្នក​ប្រណាំង Jorge Lorenzo ហើយនឹង Valentino Rossi

ប្រណាំង​ម៉ូតូ៖ ​កាលពី​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​នេះ​នៅ​ទីក្រុង Barcelona ប្រទេស​អេ​ស្ប៉ា​ញ​ពី​ក្រុម​ផលិត​ម៉ូតូ Yamaha បាន​ធ្វើ​ពិធី​ដាក់​តាំង​បង្ហាញ​អំពី​ផលិតផល​ម៉ូតូ​ស៊េរី​ថ្មី​ឆ្នាំ២០១៦ ជា​ម៉ូ​ដែល YZR-M1 ដ៏​ធំ​មួយ​ក្រោយពី​ជោគ​ជ័យ​​សម្រាប់​ការប្រកួត​កាល​ឆ្នាំមុន​។​

រោងចក្រ​ដ៏​ធំ​របស់​ប្រទេស​ជប៉ុន​សង្ឃឹម​ថា​នឹង​អាច​រក្សា​តំណែង​ជើងឯក​របស់​ខ្លួន​បាន​ដែល​មាន​កីឡាករ Jorge Lorenzo រួម​ជាមួយ​នឹង​អ្នក​ប្រណាំង​ជើងចាស់​អតិ​ត​ជើងឯក​ពិភពលោក​ចំនួន ៧ សម័យ​សញ្ជាតិ​អ៊ីតាលី​ Valentino Rossi ផង​ដែរ។​ ​និយាយ​នៅក្នុង​ឱកាស​ដាក់​សម្ពោធ​ម៉ូតូ​សេរី​ឆ្នាំ២០១៦ Valentino Rossi ដែល​ឈ្នះ​ចុងក្រោយ​កាល​ឆ្នាំ ២០០៩ វ័យ ៣៦ ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ថា​គេ​រីករាយ​ក្នុង​ការ​ចូលរួម​ជាមួយ​ក្រុមការងារ​នឹង​អ្នកគាំទ្រ​ទាំងអស់ ដែល​បាន​ផ្តល់​សេចក្តី​សង្ឃឹម​ឲ្យ​រូបគេ​ឈ្នះ​ជើងឯក ១០ លើក​ក្នុង​ជីវិត។​ ​គួរ​រំលឹក​ថា​ការប្រកួតប្រជែង​ឆ្នាំទៅ Lorenzo ហើយនឹង Rossi គេ​បាន​ដណ្ដើម​យកឈ្នះ​ចំនួន ១១ ទីលាន​ប្រកួត​ឲ្យ​ក្រុម​ផលិត Yahama​ក្នុងចំណោម​ទីលាន​ទាំង ១៨ដ៏​អស្ចារ្យ។ ​​គួរ​បញ្ជាក់​ថា​ការប្រកួត​សាកល្បង​សម​មុន​បើក​រដូវ​កាល​ប្រកួត​ថ្មី​ឆ្នាំ២០១៦ គឺ​និង​ត្រូវ​ចាប់ផ្តើម​នៅ​ទីលាន Sepang International Circuit ថ្ងៃទី១ ខែកុម្ភៈ​ខាងមុខនេះ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ