Sepp Blatter នៅតែ​បើកប្រាក់​បៀវត្ស​ទោះជា​បី​ជាប់​ពិន័យ​ពី FIFA

309
Sepp Blatter នៅតែ​បើកប្រាក់​បៀវត្ស​ទោះជា​បី​ជាប់​ពិន័យ​ពី FIFA

បាល់ទាត់៖ ​ប្រធាន FIFA ដែល​កំពុង​ជាប់​ពិន័យ Sepp Blatter នៅតែ​ទទួល​បាន​ប្រាក់បៀវត្ស​ពី FIFA ដដែល នេះ​បើតាម​ការ​អោយ​ដឹង​ពី​អ្នក​នាំពាក្យ​គណៈកម្មាធិការ​សវន​កម្ម​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​នេះ​។
​​លោក Sepp Blatter ដំបូង​ត្រូវ​បាន​ដាក់​ពិន័យ​មិន​អោយ​ពាក់ព័ន្ធ​នឹង​បាល់ទាត់ ៩០ថ្ងៃ​ដោយ FIFA កាលពី ខែតុលា​ឆ្នាំមុនហើយ​ខែ​មុន FIFA បាន​សំរេច​ពិន័យ​បន្ថែម ៨ឆ្នាំ​ទៀត បន្ទាប់ពី​រក​ឃើញ​ទំនាក់ទំនង​លុយ​ពុករលួយ ២លាន​ដុល្លា​អាមេរិក​ជាមួយនឹង​ប្រធាន UEFA, Michel Platini កាលពី​ឆ្នាំ ២០១១​។ ​តែ​បុរស​សញ្ជាតិ​ស្វីស​រូប​នេះ​នៅតែ​អាច​បើកប្រាក់​បៀវត្ស ប្រចាំខែ​បាន​រហូតដល់​ការបោះឆ្នោត​រើស​ប្រធាន​ថ្មីនៅ​ថ្ងៃទី ២៦ ខែកុម្ភៈ​ខាងមុខមានន័យថា បុរស​ដែល​កាន់​តំណែង​កំពូល​របស់ FIFA រូប​នេះ​តាំងពី​ឆ្នាំ ១៩៩៨ ត្រូវ​ទទួល​បាន​ប្រាក់បៀវត្ស​ពេញ​ប្រាំ​ខែ​ក្នុង​តួនាទី​ជា​ប្រធាន ដែល​មាន​មិន​មាន​សកម្មភាព​តាំងពី​ពេល​ដាក់​ពិន័យ ខណៈ​ដែល​ប្រធាន​ស្តីទី របស់ FIFA ជា​លោក Issa Hayatou សញ្ជាតិ​អាហ្វ្រិក​។ ​គួរ​រំលឹក​ថា FIFA បាន​លង់​ចូលក្នុង​វិបត្តិ​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​មន្ត្រី FIFA ៤១នាក់ បូករួម​ទាំង​អតិ​ត​សមាជិក​មន្ត្រី FIFA មួយចំនួន​ទៀត​សុទ្ធតែ​ត្រូវ​បាន​ឃាត់ខ្លួន និង​ដាក់​ពិន័យ​។ ជាក់ស្តែង​សប្ដាហ៍មុន FIFA ទើបតែ​បញ្ចប់​តំណែង​អគ្គលេខាធិការ​មួយ​រូប​ទៀត​គឺ​លោក Jerome Valcke?
​អត្ថបទ​៖​នាង សុភា​វុ​ធ