វេទិកា​កិច្ច​ប្រជុំ​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំឆ្នាំ​បាន​ធ្វើ​ឡើង​នៅ​​ក្នុង​ទីក្រុង​ដា​វ៉ូស​របស់​ស្វីស​

283
វេទិកា​កិច្ច​ប្រជុំ​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំឆ្នាំ​បាន​ធ្វើ​ឡើង​នៅ​​ក្នុង​ទីក្រុង​ដា​វ៉ូស​របស់​ស្វីស​

ស្វីស៖ ​ពិធីបើក​វេទិកាកិច្ចប្រជុំ​សេដ្ឋកិច្ច​ពិភពលោកប្រចាំឆ្នាំ (WEF) ត្រូវ​បាន​ប្រារព្ធ​ធ្វើក្នុងទីក្រុង​ដា​វ៉ូស​(Davos) ប្រទេសស្វីស​កាលពី​ម្សិលមិញ​។

ប្រធានបទ​សំខាន់នៃ​វេទិកាឆ្នាំនេះគឺ​ “Mastering the Fourth Industrial Revolution”។​ ប្រធានបទ​ផ្សេង​ទៀតលើរបៀបវារៈនេះ​រួមបញ្ចូល​ទាំងការ អភិវឌ្ឍន៍នៃ​សេដ្ឋកិច្ចពិភពលោក, ការព្រមាន​ជា​សាកល និង​បរិស្ថាន​ព្រមទាំងវិបត្តិ​ជនអន្តោប្រវេសន៍ និងបញ្ហា​ប្រឆាំង​អំពើភេរវកម្ម​។​ ​សហ​ស្ថាបនិក​និង​ជានា​យក​ប្រតិបត្តិ​ (WEF)​លោក​ ក្លស​ស្វា​ប ​(KlausSchwa)​ បាននិយាយ​ថា លោក​រំពឹង​អ្នក​នៅផ្ទះ និងនៅ​ទីនេះក៏ដូចជា​រូបលោក​ផ្ទាល់  និង​សហសេវិកទាំងអស់​របស់លោកបាន​ជឿ​ថា អនាគត​នៃ​សកល​លោកដ៏​តូច​មួយ ពួក​លោកអាចដំណើរការ​ទៅ​បាន​ល្អ លុះណាតែមានការ​សន្ទនា, ​សហការ និងការ​ធ្វើប្រតិបត្តិការឲ្យ​បាន​ច្រើន​។ លោក យ៉ៅ ជិន ដែល​ជាឯកអគ្គ​រដ្ឋ​មាន​ឆន្ទ សម្រាប់ការិយាល័យនៃឧត្ដមស្នងការទទួលបន្ទុក សម្រាប់​ជន​ភៀស​ខ្លួន (UNHCR)​ បាន​និយាយ​ថា ការមកបំពេញទស្សនកិច្ច​រយៈពេលជាង ៥ឆ្នាំរបស់​លោក​នា​ពេល​កន្លង​ទៅ។ លោក​បានលឺបន្ទាប់ពី រឿង​សោកសៅ​មួយ​ផ្សេងទៀត ដែល​ពោ​ពេញ​ដោយ​ភាព​ភ័យ​ខ្លាច, ​ភាព​អស់សង្ឃឹម និង​ការឈឺចាប់​ដែល​លោក​​មិន​ហ៊ាន​គិត​ឡើយ ប៉ុន្តែ​នៅក្នុងកែវ​ភ្នែករបស់អ្នក​សរសេរ​ ឬអ្នក​និយាយ លោក​ឃើញ​ពីភាពអង់អាច, ការ​ព្យាយាម និង​ក្ដីសង្ឃឹមម្ដង​ហើយម្ដងទៀត។ លោក​តែង​គិតថា អំណាច​នៃ​ជនភៀសខ្លួនបាន​ផ្ដល់​ឲ្យ​លោកក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ វា​ពិតជាមាន​ទំហំ​ធំ​ជាងអ្វី​ដែល​លោក​បាននាំមក​ឲ្យពួកគេ​ទៅទៀត។​ វេទិកា​ដែលចាប់​ផ្ដើមនៅ​ថ្ងៃ​ពុធ​នេះ​រហូតដល់​ថ្ងៃ​សៅរ៍សប្ដាហ៍​នេះ នឹង​មាន​អ្នក​ចូលរួម​ជាង 2,500នាក់ មកពីជាង 100ប្រទេស និងរដ្ឋ​ជាង 40 និង​មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល, ​មេដឹកនាំ​ធុរកិច្ច​ចំនួន 1,500នាក់៕

អត្ថបទ៖ ​សុខ​មាន