របាយការណ៍​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​និយាយ​ថា កងកម្លាំង​ឃឺ​ត​បាន​បំផ្លាញ​ភូមិ​អារ៉ាប់​ជា​ច្រើន​

352
របាយការណ៍​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​និយាយ​ថា កងកម្លាំង​ឃឺ​ត​បាន​បំផ្លាញ​ភូមិ​អារ៉ាប់​ជា​ច្រើន​

អ៊ីរ៉ាក់៖ កងកម្លាំង​ឃឺ​ត​អ៊ីរ៉ាក់​បាន​បំផ្លាញ​ភូមិ​អារ៉ាប់​ជាច្រើន ក្រោម​ការគ្រប់គ្រង​របស់​គេ​។ ​នេះ​បើ​យោង​តាម​របាយ​ការ​ណ៍អង្គការ​លើកលែងទោស​អន្តរជាតិ ​ដែល​បាន​បញ្ច​ញ​នៅថ្ងៃពុធ​នេះ​។ ​ក្រុម​សិទ្ធិមនុស្សបាន​និយាយ​ថា សកម្មភាព​ទាំងនេះ​អាចជាឧក្រិដ្ឋកម្ម​សង្គ្រាម។
តាម​របាយ​ការ​និយាយ​ថា កងកម្លាំង​ឃឺ​តបានឈូស​ឆាយផ្ដួល​រលំ និងដុត​ផ្ទះរាប់ពាន់​ខ្នងក្នុងភូមិ​អារ៉ាប់ វាយ​ដណ្ដើម​បាន​ពីក្រុម​រដ្ឋ​អ៊ីស្លាម។​ ភូមិ​នេះ​ធ្លាប់​ត្រូវ​បាន​ស្ថិត​ក្រោម​ការ​ស្ថិត​របស់​អារ៉ាប់ ​ប៉ុន្តែបាន​ធ្លាក់​ចូលក្នុង​ដៃក្រុម​ឃឺ​តកាន់កាប់​វិញ​ នៅពេលអ្នក​ប្រយុទ្ធរបស់​ក្រុមផេ​ស្មឺ​ហ្គា​នេះ​ បានបណ្ដេញពួក​រដ្ឋ​អ៊ីស្លាម​ចេញ​កាលពី​ឆ្នាំមុន​។ របាយការណ៍​និយាយ​ថា អ្នក​ប្រយុទ្ធ​ឃឺ​ត​ផេ​ស្មឺ​ហ្គា (Peshmerga) បាន​បើក​ការវាយប្រហារ​សងសឹក​ទៅ​នឹង​ទង្វើ​ដែលគេ​និយាយ​ថា ​ខ្លួនបានគាំទ្រក្រុម​រដ្ឋ​អ៊ីស្លាមក្នុង​សហគមន៍អារ៉ាប់​។ លោកស្រី ដូ​ណា​តេ​ឡា រ៉ូ​វើ​សា (Donatella Rovera) ដែលបាន​ធ្វើការ​ស្រាវជ្រាវ​សម្រាប់របាយការណ៍នេះ​បាននិយាយ​ថា ក្រុមនេះក៏បាន​រក​ឃើញ​ផង​ដែរ​ថា ជន​ស៊ីវិល​អារ៉ាប់ត្រូវ​បានរេ​រាំង​មិន​ឲ្យវិលត្រឡប់​ចូលក្នុងភូមិ​របស់​ពួកគេវិញ ដោយកង​កម្លាំងឃឺ​ត។ ​រដ្ឋាភិបាលប្រចាំ​តំបន់​ឃឺ​ត (KRG)​ ក្នុង​ប្រទេស​អ៊ីរ៉ាក់បាន​និយាយ​ថា ជន​ស៊ីវិលកំពុង​ត្រូវ​បាន​គេ   ទប់ស្កាត់​មិន​ឲ្យ វិលត្រឡប់​ចូលទៅកាន់​ផ្ទះ​របស់​ពួកគេវិញនោះ ដោយសារ​ក្ដី​បារម្ភពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​ពេក​គេ​តែ​ប៉ុណ្ណេះ​។ ​គួរ​រម្លឹក​ថា រដ្ឋ​អ៊ីស្លាម​នៅតែ​គ្រប់គ្រងផ្នែក​យ៉ាង​ធំ​នៃ​ប្រទេសអ៊ីរ៉ាក់នៅឡើយ បន្ទាប់ពី​ឈ្លាន​ពានចូលក្នុងប្រទេសនេះ​ក្នុង​ឆ្នាំ​2014 និងត្រួត​ត្រាទីក្រុងធំ​បំផុត​ទី​២ ម៉ូ​ស៊ូ​លភាគ​ខាងជើងប្រទេសអ៊ីរ៉ាក់៕
អត្ថបទ៖ ​សុខ​មាន

របាយការណ៍​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​និយាយ​ថា កងកម្លាំង​ឃឺ​ត​បាន​បំផ្លាញ​ភូមិ​អារ៉ាប់​ជា​ច្រើន​
របាយការណ៍​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​និយាយ​ថា កងកម្លាំង​ឃឺ​ត​បាន​បំផ្លាញ​ភូមិ​អារ៉ាប់​ជា​ច្រើន​