ក្រសួង បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រុង ប្រយ័ត្ន​ពី​បញ្ហា​សុខភាព​ខ​ណៈ​អាកាសធាតុ​ត្រជាក់​ខ្លាំង

334

​​ភ្នំពេញ​៖ លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បាន​ធ្វើការ​អំពាវនាវ​ដ​ល់​បង​ប្អូន​ប្រជាពលរដ្ឋ សូម​បង្កើន​ការ​យកចិត្តទុកដាក់ លើ​បញ្ហា​សុខភាព ពិសេស​ចំពោះ​មនុស្ស​ចាស់ និង​កុមា​រខ​ណៈ​ពេល កម្រិត​សីតុណ្ហភាព​អប្បបរមា នឹងមាន​ការធ្លាក់ចុះ​ខ្លាំង នៅ​បណ្តា​ខេត្ត​មួយចំនួន នៅ​ថ្ងៃទី​២៥២៦ ខែមករា ឆ្នាំ​២០១៦ ខាងមុខនេះ​។​

លោក​បន្ត​ថា​ យោង​តាម​ការព្យាករណ៍ នៅ​ថ្ងៃទី​២៥២៦ ខែមករា ឆ្នាំ​២០១៦ ខាងមុខនេះ កម្រិត​សីតុណ្ហភាព​អប្បបរមា នឹង​មាន​ការធ្លាក់ចុះ​ខ្លាំង នៅ​បណ្តា​ខេត្ត​មួយចំនួន រួមមាន​៖ ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់ចុះ (​ក្នុង​រង្វង់ ១៤១៦ អង្សា​សេ​)​។​

អ្នកនាំពាក្យ​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា ឯ​បណ្តា​ខេត្ត​មួយ​ចំនួនទៀត រួម​ទាំង​រាជធានី​ភ្នំពេញ​ផង សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់ចុះ (​ក្នុង​រង្វង់ ១៩២១ អង្សា​សេ​)​។​

ចំពោះ​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា មិន​មាន​ការ​ធ្លាក់ចុះ​ច្រើន​នោះទេ (​ក្នុង​រង្វង់ ២២២៤ អង្សា​សេ​)​។​

ជា​មួយ​គ្នានេះ​លោក ចាន់ យុ​ត្ថា បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​បង្កើន​ការ​យកចិត្តទុកដាក់ លើ​បញ្ហា​សុខភាព ពិសេស​ចំពោះ​មនុស្ស​ចាស់ និង​កុមារ​៕​