បេក្ខភាព​ដែល​ជា​ម្ចាស់​មេដាយ​អូឡាំពិក NikolayOlyunin ​ហើយនឹង Eva Samkova ​យកឈ្នះ​ការ​ប្រកួត​ជិះ​ស្គី​នៅ Feldberg ប្រទេស​អាល្លឺម៉ង់​ជា​លើក​ដំបូង​

213
បេក្ខភាព​ដែល​ជា​ម្ចាស់​មេដាយ​អូឡាំពិក NikolayOlyunin ​ហើយនឹង Eva Samkova ​យកឈ្នះ​ការ​ប្រកួត​ជិះ​ស្គី​នៅ Feldberg ប្រទេស​អាល្លឺម៉ង់​ជា​លើក​ដំបូង​

ជិះ​ស្គី៖ កីឡាករ​ដែល​ដណ្ដើម​បាន​មេដាយ​ប្រាក់​ការប្រកួត​អូឡាំពិក​រដូវរងា NikolayOlyunin​ រួម​ជាមួយនឹង​កីឡាការិនី​បេក្ខភាព​ម្ចាស់​មេដាយមាស​អូឡាំពិក Eva Samkova ​បាន​ប្រកួត​យកឈ្នះ​រៀងៗ​ខ្លួន​ក្នុង​ការ​ប្រកួតប្រជែង​ការ​ជិះ​ស្គី​បន្ទះ​ទឹកកក​នៅ​ទីក្រុង Feldberg ប្រទេស​អាល្លឺម៉ង់​កាលពី​ចុង​សប្ដាហ៍​កន្លងមក។

​នេះ​គឺជា​ការប្រកួត​ដ៏​ធំ​មួយ​ផង​ដែរ​បើ​ប្រៀបធៀប​ទៅ​នឹង​ការប្រកួត​អូឡាំពិក​រដូវរងា​ដែល​ជា​ការ​ជិះ​ស្គី​បន្ទះ​ប្រណាំង​លើទឹក​កក​ដែល​មាន​ការចូលរួម​ពី​អ្នក​ប្រណាំង​ជើង​ខ្លាំងៗ​ជុំវិញ​ពិភពលោក។​ ​នៅ​ចំពោះមុខ​អ្នកចូលរួម​ទស្សនា​ប្រមាណ​ជាង ៣០០០ នាក់​ដែល​បាន​រៀបចំ​ឡើង​នៅ​ព្រៃ​ខ្មៅកីឡាករ​សញ្ជាតិ​រុស្សី NikolayOlyunin ​វ័យ ២៤ ឆ្នាំ​រូប​នេះ​ជា​អ្នក​យកឈ្នះ​ការប្រកួត​ផ្នែក​បុរស បន្ទាប់ពី​បាន​ជែង​យក​ការ​នាំ​មុខ​ពី​កីឡាករ​មេដាយមាស​អូឡាំពិក​សញ្ជាតិ​បារាំង Paul Vaultier ​នឹង​កីឡាករ​សញ្ជាតិ​អូស្ត្រាលី Alex Pullin​ បញ្ចប់​លេខ ៣​។​ ​រីឯ​ការប្រកួត​ផ្នែក​នារី​វិញ​នោះ​កីឡាការិនី​សាធារណរដ្ឋ​ឆេក​វ័យ ២២ ឆ្នាំ Samkova​ បាន​ប្រជែង​យកឈ្នះ​កីឡាការិនី​អ៊ីតាលី Michele Moioli​លេខ ២ ហើយ​លេខ ៣ គឺ Chloe Tresqeuch ​របស់​បារាំង​ផង​ដែរ ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ