Sebastian Ogier​ ដណ្ដើម​យក​ជ័យជំនះ​ការ​ប្រកួត​ប្រណាំង​នៅ Monte Carlo ជា​លើក​ទី៣ ឆ្នាំ​ផ្ទួនៗ​គ្នា​

281
Sebastian Ogier​ ដណ្ដើម​យក​ជ័យជំនះ​ការ​ប្រកួត​ប្រណាំង​នៅ Monte Carlo ជា​លើក​ទី៣ ឆ្នាំ​ផ្ទួនៗ​គ្នា​

ប្រណាំង​យាន​យន្ត៖ ​កីឡាករ​ម្ចាស់​ជើងឯក ៣ សម័យកាល​អ្នក​ប្រណាំង SebastienOgier​ បាន​ប្រជែង​យក​ឈ្នះ​ដំណាក់កាល​ទី១ នៃ​រដូវ​កាល​ប្រណាំង​ឆ្នាំ​ថ្មី២០១៦ នៅ​ទីលាន Monte Carlo ប្រទេស​បារាំង​ជា​លើក​ទី ៣ ឆ្នាំ​ផ្ទួនៗ​គ្នា​ឲ្យ​ក្រុម​ផលិត Volkswagen របស់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ​នេះ។​
​​បុរស​សញ្ជាតិ​បារាំង​រូប​នេះ​បាន​ជែង​យកឈ្នះ​ដំណាក់កាល​ទី១ នេះ​ជាមួយនឹង​ថេរវេលា ៣ ម៉ោង ៤៩ នាទី ៥៣.១០០ វិនាទី ខណៈ​ដែល​កីឡាករ​ប្រណាំង​សញ្ជាតិ​នុត​វែ​ស Andreas Mikkelson​ មិត្ត​រួម​ក្រុម​បាន​បញ្ចប់​នៅ​លំដាប់​ទី២ ប្រើ​ពេល​យឺត​ជាង​ចំនួន ១ វិនាទី ៥៤.៥០០ វិនាទី​ពីក្រោយ Ogier​ស្រប​ពេល​ដែល​កីឡាករ​ប្រណាំង​ឲ្យ​ក្រុម​ផលិត​ចំណូល​ថ្មី​ Hyundia, Thierry Neuville ​សញ្ជាតិ​បែ​ល​ហ្សិ​ក​លេខ ៣ ប្រើ​ពេល​យឺត​ជាង ៣ នាទី​នឹង ១៧.៩០០ វិនាទី នឹង​កីឡាករ​ក្រុម Ford, MadsOstberg​លេខ ៤ ផងដែរ។​ ​ក្រោយពី​ទទួលបាន​ជ័យជំនះ​សម្រាប់​ទីលាន​ទី១ នៅ Monte Carlo, Ogier​ បាន​ប្រាប់ថា ពិតជា​អស្ចារ្យ​ខ្លាំងណាស់វា​គឺជា​ការ​ប្រកួតប្រជែង​ ដ៏​លំបាក​ពេល​ចាប់ផ្តើម​រដូវ​កាល​ថ្មី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ​។​ ​ហើយ​គួរ​បញ្ជាក់​ថា​ការប្រកួត​នៅ​ដំណាក់កាល​ទី២ នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ស៊ុយអែត Rally of Sweden នៅ​ថ្ងៃទី១១ ខែកុម្ភៈ​ខែក្រោយ​ខាងមុខនេះ៕
​ដោយ​៖ ទឹម សុវណ្ណារិទ្ធ