គ្រោះ​ថ្នាក់​ចរាចរណ៍​ ថ្ងៃ​ទី​២៥ ​ខែ​មករា ​កើត​ឡើង​១២​លើក​ស្លាប់​៧​នាក់​របួស​ធ្ងន់​ និង​ស្រាល​១៩​នាក់

240

ភ្នំពេញ ​៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា ​កាល​ពី​ថ្ងៃ​ទី​២៥ ​ខែ​មករា ​ឆ្នាំ​២០១៦ ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ​១២​លើក ​ក្នុង​នោះ​យប់​ ៦​លើក​,​បណ្ដាល​អោយ​មនុស្ស​ស្លាប់​៧​នាក់ (ប្រុស )​ អ្នក​រង​របួស​ធ្ងន់ ១៣​នាក់ ( ស្រី ២​នាក់ ) និង​រង​របួស ស្រាល​ ៦​នាក់ ​( ស្រី ២​នាក់ )​។​

នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ទាំង ​១២​លើក​នេះ ​បណ្ដាល​ឲ្យ​ខូច​ខាត​យានយន្ត ​សរុប ចំនួន​ ២០​គ្រឿង​ រួម​មាន ​ម៉ូតូ​ចំនួន ​១៤ ​រថយន្ត​ធុន​តូច ​ចំនួន ​៤​​គ្រឿង ​យានយន្ត​ផ្សេងៗ ​ចំនួន ​២​ គ្រឿង ​និង​អ្នក​ថ្មើរជើង ១​នាក់​។​

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ​មូល​ហេតុ​ដែល​បណ្ដាល ​ឲ្យ​កើត​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ​រួម​មាន​ល្មើស​ល្បឿន ​៧​លើក​ ,​ស្រវឹង ​២​លើក​,​ប្រជែង​គ្រោះ​ថ្នាក់ ​២​លើក ​និង​មិន​ប្រកាន់​ស្តាំ​១​លើក​ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍ ​១៥​នាក់ (​យប់ ១៣​នាក់​) ។​

គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧​លើក ផ្លូវ​ខេត្ត​/​ក្រុង ចំនួន ៤​លើក និង​ផ្លូវលំ ចំនួន ១​លើក​ ។ ​យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ៧​លើក រថយន្ត​ធុន​តូច ៤​លើក និង​មនុស្ស​ស្រវឹង ១​លើក​។​

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន ខេត្តកំពង់ស្ពឺ ២​លើក ស្លាប់ ៣​នាក់ របួស ៣​នាក់ ​ខេត្ត​ពោធិ៍សាត់ ​១​លើក ស្លាប់ ២​នាក់ ខេត្តសៀមរាប ១​លើក ស្លាប់ ១​នាក់ ខេត្តស្ទឹងត្រែង ១​លើក ស្លាប់ ១​នាក់ របួស ១​នាក់ និង​ខេត្ត​ព្រះសីហនុ ២​លើក របួស ៤​នាក់​ ( ស្រី ១​នាក់ ) ។​

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី​២៥ ​ខែមករា​ ឆ្នាំ​២០១៦ ​យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​៦៦៧៤​គ្រឿង ​ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ​២៩២៨​គ្រឿង និង​ពិន័យ​សរុប ៣៧៤៦​គ្រឿង ៕​