ជន​ជាតិ​ប៉ាឡេស្ទីន​ចំនួន​ ២​នាក់​​ត្រូវ​កង​ទ័ព​អ៊ីស្រាអែល​​បាញ់​ប្រហារ​​ ក្រោយ​ពេល​​គេ​ចាក់​​ស្ត្រី​អ៊ីស្រាអែល​ ២​នាក់​ឱ្យ​រង​របួស​

370
ជន​ជាតិ​ប៉ាឡេស្ទីន​ចំនួន​ ២​នាក់​​ត្រូវ​កង​ទ័ព​អ៊ីស្រាអែល​​បាញ់​ប្រហារ​​ ក្រោយ​ពេល​​គេ​ចាក់​​ស្ត្រី​អ៊ីស្រាអែល​ ២​នាក់​ឱ្យ​រង​របួស​

វេសបេង៖ នគរបាល​​អ៊ីស្រាអែល​​ឱ្យ​ដឹង​ថា ពលរដ្ឋ​​ប៉ាឡេស្ទីន​​ចំនួន​ ២​នាក់​​ត្រូវ​គេ​បាញ់​ប្រហារ​ បន្ទាប់​​ពី​ពេល​​​ដែល​​ពួក​គេ​​បាន​​យក​កាំ​បិត​​ចាក់​ទៅ​លើ​​ស្ត្រី​អ៊ីស្រាអែល​​​ ២​រូប​​កាល​ពី​ថ្ងៃ​​ច័ន្ទ​ម្សិលមិញ​នៅ​តំបន់​វេសបេង​។
សេចក្តី​រាយការណ៍​ឱ្យ​ដឹង​ថា ​ការ​បាញ់​ប្រហារ​ និង​ការ​ប្រើ​ប្រាស់​​កាំបិត​​ សម្រាប់​ចាក់​សម្លាប់​មនុស្ស​បាន​ក្លាយ​ទៅ​ជា​រឿង​​ទម្លាប់​​ដដែល​ៗ​​ នៅ​តំបន់​មួយ​នេះរវាង​​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន។ ក្រោយ​ពី​បាញ់​ប្រហារ​​ពលរដ្ឋ​​ប៉ាឡេស្ទីន​​រួច​ហើយ​នោះ​ ស្ត្រី​​អ៊ីស្រាអែល​​ទាំង​ ២​រូប​ក៏​ត្រូវ​​គេ​ដឹក​ជញ្ជូន​​ទៅ​កាន់​​មន្ទីរ​ពេទ្យ​​ ដែល​ម្នាក់​ស្ថិត​ក្នុង​ស្ថាន​ភាព​​រង​របួស​ធ្ងន់ធ្ងរ។ ប្រភព​ព័ត៌មាន​បន្ត​ថា នេះ​ជា​ការ​វាយប្រហារ​នា​ពេល​ចុងក្រោយ​​កើត​ឡើង​នៅ​ក្នុង​បរិវេណ​​ តាំង​ទីលំនៅ​របស់​ក្រុម​ជ្វីស​លើ​ទឹក​ដី​​ដែល​អ៊ីស្រាអែល​​កាន់​កាប់​។ គួរ​ឱ្យ​ដឹង​ថា អំពើ​ហិង្សា​​រវាង​ភាគី​​ទាំង​២​ បាន​កើត​ឡើង​​ក្នុង​ខែ​តុលា​​ហើយ​ក្នុង​​រយៈ​ពេល​​ ៤ខែ​កន្លងមក​នេះ​ ជម្លោះ​​នេះ​នៅ​តែ​មិន​អាច​ដោះស្រាយ​​បាន​ ហើយ​អំពើ​​ហិង្សា​​គ្មាន​​សញ្ញា​បង្ហាញ​ថា មាន​ភាព​​បញ្ចប់​ដែរ៕​​

​អត្ថបទ៖ រិទ្ធី