ជនអន្តោប្រវេសន៍​មកដល់​ទឹកដី​ស៊ែ​ប៊ី​តាម​ព្រំ​ដែន​ប្រទេស​​ម៉ា​សេ​ដូ​នី​

214
ជនអន្តោប្រវេសន៍​មកដល់​ទឹកដី​ស៊ែ​ប៊ី​តាម​ព្រំ​ដែន​ប្រទេស​​ម៉ា​សេ​ដូ​នី​

ស៊ែ​ប៊ី​៖ ​អន្តោប្រវេសន៍ និង​ជនភៀសខ្លួនបាន​បន្តមកដល់ទឹក​ដីប្រទេសស៊ែ​ប៊ី (Serbia) ​ពី​ប្រទេស​ម៉ា​សេ​ដូ​នី​កាលពី​ម្សិលមិញ​ ភាគច្រើន​នៃ​ពួកគេ​បាន​មកដល់​ជាមួយ​ក្មេងៗ។
​​យោង​តាម​គណៈកម្មការ​សម្រាប់​ជនភៀសខ្លួន​ និង​ការ​ធ្វើ​អន្តោប្រវេសន៍​ឲ្យ​ដឹង​ថា មានការ​កើនឡើងនៃ​ចំនួន​ជនភៀសខ្លួនក្នុង​ពេល​ថ្មីៗ​នេះ​។ ​ជនអន្តោប្រវេសន៍ត្រូវ​បាន​ធ្វើដំណើរ​ដោយរថយន្តក្រុង ពីទីក្រុងតូច​មួយរបស់ ប្រទេសស៊ែ​ប៊ី មី​រ៉ា​តូ​វ៉ា​ក់ ទៅកាន់​ទីក្រុង​ជាប់​ព្រំដែន​ជាមួយ​ប្រទេសម៉ា​សេ​ដូ​នី ប្រេ​សូ​វ៉ូ ទៅ​មជ្ឈមណ្ឌល​ចុះឈ្មោះ​ជនអន្តោប្រវេសន៍​មួយ​កន្លែង។ ​រដ្ឋមន្ត្រី​ទទួលបន្ទុក​បញ្ហា​ជនអន្តោ​ប្រវេស​ន៍​​របស់​ប្រទេស​ស៊ែ​ប៊ី លោក អា​ឡេ​កសាន់​ឌ័​រ វ៉ូ​លីន ​(Aleksandar Vulin) បាន​និយាយ​ក្នុង​របាយ​ការណ៍​មួយ​ថា ចាប់ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​តទៅ ជន​អន្តោប្រវេសន៍ នឹង​មិន​អាច​បន្តដំណើរ​ទៅមុខ​បានទេ លុះត្រា​ពួកគេ​បង្ហាញ​បំណង​ស្វែងរក​សុំ​សិទ្ធ​ជ្រកកោន លើ​ដែនដី​នៃ​ប្រទេស​អូទ្រីស និង​អាល្លឺម៉ង់​ជាមុន​សិន។​

អង្គការ​យូ​នី​សេ​ហ្វ (UNICEF) បាន​ចេញ​ការព្រមាន​មួយ​ថា ការ​មក​ដល់​របស់​ក្មេងៗ ក្នុង​ភាគ​ខាង​ត្បូង​អឺរ៉ុប​ស្ថិត​ក្នុង​ស្ថានភាពនឿយហត់​ផ្នែក​រាងកាយ,​ តក់ស្លុត,​ ប្រកប​ដោយ​គ្រោះថ្នាក់ និង​ជារឿយៗត្រូវការ​ជា​ចាំបាច់​នូវ​ជំនួយ​វេជ្ជសាស្ត្រ៕
​អត្ថបទ៖ សុខ​មាន