សម្តេច​តេជោអំ​ពាវ​នាវ និង​ទទូច​ឱ្យ​យុវជន​ជៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន​

319

ភ្នំពេញ៖ សម្តេច​តេជោ ​ហ៊ុន​ សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាច​ក្រកម្ពុជា​ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ជា​ពិសេសយុ​វជន​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន​។


បញ្ហា​គ្រឿង​ញៀន​បាន​ក្លាយ​ជាប្រ​ធានបទ​ដ៏ធំរ​បស់ពិភពលោក ​រប​ស់តំប​ន់ និងនៅ​តាម​ប្រទេស​នីមួយៗ​។ ដោយ​ឡែក ​សម្រាប់​កម្ពុជា​ គ្រឿង​ញៀន​បាន​នឹង​កំពុង​វា​យលុក​បំផ្លាញ​អនាគត ​របស់​យុវជន​ យុវនារី​មួយ​ចំនួន​ ដែ​លធ្វើ​ឱ្យ​ពួក​គេក្លាយ​ជាជន​រង​គ្រោះ ​បណ្តាល​មក​ពី​ពួក​ឧក្រិដ្ឋ​ជន​ដែល​ជួញ​ដូ​រ និង​ចែក​ចាយ​គ្រឿងញៀ​ន។​
នៅក្នុ​ងស្ថាន​ភាព​បែបនេះ ​បាន​ដាក់​ឱ្យមាតាបិតា​ អាណាព្យាបាល​របស់​យុវជន​ យុវនារី​ដែល​ញៀន​គ្រឿង​ញៀន​ ស្ថិត​ក្នុង​ស្ថាន​ភាព​ជាជ​នរង​គ្រោះធ្ងន់​ធ្ងរ​ជា​ងកូ​នចៅ​ដែល​រង​គ្រោះដោយ​សារគ្រឿ​ងញៀន​ទៅទៀ​ត។
ពួក​គាត់​ត្រូវ​សម្រក់​ទឹក​ភ្នែក​ដោយ​សារ​កូន​ គាត់​ត្រូវ​អស់​ប្រាក់​កាស​ដោយ​សារ​កូន​ គាត់​បាត់​កិត្តិយស​ដោយ​សារ​កូន ​ហើយ​កាន់​តែធ្ងន់ធ្ងរ​នៅពេលដែល​កូន​ទៅ​គម្រាម​ឪពុ​កម្តាយ​ និង​បាន​វា​យធ្វើបាប​ទារ​លុយ​ទៅ​ទិញ​គ្រឿងញៀន ​។ល។
សម្តេចតេជោ ​បាន​អំពាវនាវឱ្យ​អាជ្ញាធរមាន​សមត្ថកិច្ច​បាន​ខិត​ខំយ៉ា​ងខ្លាំង​ដើម្បី​ទប់​ស្កាត់​គ្រឿង​ញៀន​ និង​មាន​វិធាន​ការ​អប់​រំផង​ និង​វិធា​នការ​ផ្លូវ​ច្បាប់​ផង​ ដែល​មាន​ការ​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការសម្រាប់​អ្នក​ជួញ​ដូរ​ និង​ចែកចាយ​គ្រៀង​ញៀន​ និង​រៀប​ចំមណ្ឌល​ដើម្បី​ធ្វើ​នីតិសម្បទារ​អ្នក​ដែល​ញៀន​គ្រឿង​ញៀន​៕