ក្រុម​រដ្ឋ​អ៊ីស្លាម​អះអាង​ទទួល​យក​ការ​បំផ្ទុះ​​គ្រាប់​បែក​អត្តឃាត​​នៅ​ទីក្រុង​អាដែន​ដែល​​ធ្វើ​ឱ្យ​មនុស្ស ៧​នាក់​ស្លាប់​​

372
ក្រុម​រដ្ឋ​អ៊ីស្លាម​អះអាង​ទទួល​យក​ការ​បំផ្ទុះ​​គ្រាប់​បែក​អត្តឃាត​​នៅ​ទីក្រុង​អាដែន​ដែល​​ធ្វើ​ឱ្យ​មនុស្ស ៧​នាក់​ស្លាប់​​

​យេមែន៖ ​មន្ត្រី និង​សាក្សី​ក្នុង​តំបន់បាន​និយាយ​ថា ការ​បំផ្ទុះ​គ្រាប់បែកអត្តឃាតលើ​រថយន្តមួយបាន​សម្លាប់​មនុស្ស នៅ​ខាងក្រៅវិមានប្រធានាធិបតីយេមែន អាប់​រ៉ា​ឌូ ម៉ាន់​សួ​ហា​ឌី ក្នុង​ភាគ​ខាង​ត្បូងទីក្រុងកំពង់ផែអា​ដែន (Aden) កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ។​

​​ពួក​រដ្ឋ​អ៊ីស្លាម​បាន​អះអាង​ទទួលខុសត្រូវ សម្រាប់​ការវាយប្រហារក្នុងរបាយការណ៍មួយ បង្ហោះ​តាមប្រព័ន្ធ​អ៊ីនធឺណេតកាលពី​ម្សិលមិញ។ ក្រុម​សកម្មប្រយុទ្ធ​នេះបាននិយាយ​ថា ការ​វាយ​ប្រហារត្រូវ​បានធ្វើឡើង​ដោយ ជន​បំផ្ទុះ​គ្រាប់បែករថយន្ត​អត្តឃាតម្នាក់ ត្រូវ​គេ​ស្គាល់​ថា​មានឈ្មោះ អា​ប៊ូ ហា​នី​ហ្វា អាល់ហូ​លែ​ន​ឌី សញ្ជាតិ  ហូល្លង់​។​ ​ក្រុម​ប្រកាស​ខ្លួនឯង​ជារដ្ឋ​ឯករាជ​អ៊ីស្លាមនេះ​បាននិយាយ​ថា ការវាយប្រហារ​នេះបាន​សម្លាប់សមាជិក  សន្តិសុខនៅ​វិមានប្រធានាធិបតីប្រមាណ ១០នាក់ និងប្រហែល ២០នាក់រង​របួស​។ ​មិនទាន់​អាច​បញ្ជាក់​បាន​ភ្លាមៗ​ទេពីភាពច្បាស់លាស់នៃ​ការ​អះអាង ឬការកំណត់អត្តសញ្ញាណជន​វាយប្រហារ​នេះ​។

សាក្សី​ និងមន្ត្រី​ក្នុង​តំបន់និយាយ​ថា មនុស្ស​ ៧នាក់​ស្លាប់ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​។ ​មន្ត្រី​ម្នាក់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​រ៉​យ​ទ័​រ​តាម​ទូរ​សព្ទ​ថា ការ​បំផ្ទុះ​គ្រាប់បែកអត្តឃាតលើ​រថយន្តមួយ បាន​ដាក់​គោលដៅ​លើ​ប៉ុស្តិ៍ត្រួត​ពិនិត្យសន្តិសុខ​មួយស្ថិតនៅចំងាយ​ប្រមាណ 500ម៉ែត្រពី​វិមានម៉ា​ស៊ី​ក(Maashiq)។ មន្ត្រី​ដដែលបន្ត​ថា ក្នុង​ចំណោមអ្នក​ស្លាប់ ៧​នាក់ និងអ្នករបួស​ ១០នាក់ភាគច្រើន​ជាជន​ស៊ីវិល។ មន្ត្រី​និយាយ​ថា លោកប្រធានាធិបតី​ហា​ឌីបាន​កំពុង​នៅក្នុង​អាគារ​នេះនៅពេល​មានការ​វាយប្រហារ ប៉ុន្តែ​មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​លោក​ទេ៕
​អត្ថបទ៖ សុខ​មាន