ប្រមុខ​ដឹកនាំ​អ៊ីរ៉ង់​មាន​ប្រសាសន៍​ថា អំពើ​ភេរវកម្មនៅប្រទេស​ស៊ីរី​ជា​បញ្ហា​សំខាន់​​ដែល​ត្រូវ​ដោះ​ស្រាយ

284
ប្រមុខ​ដឹកនាំ​អ៊ីរ៉ង់​មាន​ប្រសាសន៍​ថា អំពើ​ភេរវកម្មនៅប្រទេស​ស៊ីរី​ជា​បញ្ហា​សំខាន់​​ដែល​ត្រូវ​ដោះ​ស្រាយ

បារាំង៖ ​លោក​ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន​រ៉ូ​ហា​នី (Hassan Rouhani) បាន​និយាយ​កាលពីម្សិលមិញ​ថា ការ​កម្ចាត់អំពើ​ភេរវកម្មគឺជាបញ្ហាក្ដៅរបស់​ប្រទេស​ស៊ី​រី ដែល​កំពុង​នាំ​ឲ្យមាន​សង្គ្រាមហែកហួរ​ប្រទេស​នេះ។

 

​លោក រ៉ូ​ហា​នី បាន​និយាយ​ថា បញ្ហា​សំខាន់ក្នុងសង្គ្រាមបំផ្លិចបំផ្លាញរយៈពេល​ ៥ឆ្នាំក្នុង​ប្រទេសស៊ី​រី គឺជាការ​គំរាមពីក្រុម​រដ្ឋ​អ៊ីស្លាមកាន់សាសនាអ៊ីស្លាម​នី​កាយស៊ូ​នី ​និងអ្នកគាំទ្រ​របស់​ពួកគេមិន​មែន​ជា​លោក​ប្រធានាធិបតី​ស៊ី​រី​បា​សា​អាល់​អាសាត។​ នៅពេល​សួរ​ថា តើ​លោក​បាន​ត្រៀមខ្លួន​សម្រប​សម្រួល​លើអនាគត​របស់​លោក​អាសាតហើយ​ឬ​នៅ, លោក​បាន​និយាយ​ថា បញ្ហា​បច្ចុប្បន្នក្នុង​ប្រទេសស៊ី​រី និងតំបន់មិន​មែន​ជា​សំនួរ​នៃ​អ្នកនេះ​ឬ​អ្នក​នោះ​ទេ​។ ​បញ្ហា​សំខាន់​គឺ​អំពើ​ភេរវកម្មតែម្ដង។

​បញ្ហា​របស់​វា​គឺក្រុមដេ​សដែល​គេ​ស្គាល់​ថា ពួក​រដ្ឋ​អ៊ីស្លាម​,​ ចំពោះ​អ្នក​ទាំងឡាយដែលកំពុង​ទិញប្រេង​ពីក្រុម​ភេរវករទាំងនេះ​, អ្នក​កំពុងផ្ដល់​អាវុធ​ដល់​ក្រុមទាំងនេះ និងអ្នក​ដែលកំពុង​ផ្ដល់ការ​គាំទ្រ​ផ្នែក​នយោបាយ​ដល់​ក្រុមភេរ​វករ។ ​​គួរ​ឲ្យ​ដឹង​ថា​ប្រទេសអ៊ីរ៉ង់​កាន់សាសនា​អ៊ីស្លាមនី​កាយ​ស៊ី​អ៊ី​ត​ គឺ​ជាស​ម្ព័​មិត្ត​រឹងមាំបំផុត​របស់លោក​ប្រធានាធិបតីស៊ី​រី បា​សា អាល់​អាសាត ខណៈបណ្ដា​ប្រទេសអឺរ៉ុបគាំទ្រគូរ​ប្រជែងកាន់​សាសនា​អ៊ីស្លាមនី​កាយ​ស៊ូ​នីភាគច្រើន និង​ចង់​ទម្លាក់​មេដឹកនាំរបស់​ប្រទេស​ស៊ី​រី។

កំពុង​ថ្លែងនៅ​សន្និសីទ​ព័ត៌មានមួយជាមួយសម​ភាគីបារាំងលោក ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់, លោក ហូ​នី ក៏បានបញ្ជាក់​ផង​ដែរថា អ៊ីរ៉ង់នឹងនៅតែរក្សា​ការប្ដេជ្ញាចិត្តធ្វើ​អ្វីៗ ​ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយ​ប្រទេសមហាអំណាច​សំខាន់ៗ​ផង​ដែរ៕
​​អត្ថបទ៖ សុខ​មាន