រុស្ស៊ី​ និង​ប្រទេស​ទួរមេនីស្ថាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រឹង​មាំ​​លើ​គ្រប់​វិស័យ​​បន្ត​ទៅ​​ពេល​អនាគត

414
រុស្ស៊ី​ និង​ប្រទេស​ទួរមេនីស្ថាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រឹង​មាំ​​លើ​គ្រប់​វិស័យ​​បន្ត​ទៅ​​ពេល​អនាគត

រុស្ស៊ី៖ រដ្ឋមន្ត្រី​ការបរទេស​រុស្សី​​លោក សឺ ហ្គេឡារ៉ូស កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​​បាន​ជួប​ជាមួយ​​លោក ប៊ែឌី ម៊ូខាមេដួ គឺបាងងូលី ប្រធានាធិបតី​ទួរមេនីស្ថាន​នៅ​ទីក្រុង​អាសហ្កាបាត​របស់​ប្រទេស​នេះ។

 
ក្នុង​ជំនួប​របស់​ប្រធានាធិបតី​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ ក៏​បាន​ពិភាក្សា​​អំពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​​ និង​ការ​ធ្វើ​​ពាណិជ្ជកម្ម​ក៏​ដូច​ជា​​ការ​រក្សា​សន្តិសុខ​ក្នុង​តំបន់​។​ នា​ឱកាស​នោះ​ លោក សឺ ហ្គេឡារ៉ូស បន្ត​ថា កិច្ច​សហ​ប្រតិបត្តិការ​​សេដ្ឋកិច្ច​​រវាង​ប្រទេស​ទាំង​២​ បាន​​រីក​លូត​លាស់​ជា​លំដាប់ បើ​ទោះ​​បី​ជា​មានការ​ថយ​ចុះ​ផ្នែក​សេដ្ឋកិច្ច​ និង​រូបិយវត្ថុ​នា​រយៈ​ពេល​ច្រើន​ឆ្នាំ​​កន្លង​មក​​ លើ​ហេតុ​ផល​ផ្សេង​ៗ​ទាក់​ទង​ទៅ​នឹង​ស្ថាន​ភាព​​ទីផ្សារ​ពិភពលោក​ក៏​ដោយ​។ បន្ទាប់​មក​​រដ្ឋមន្ត្រី​ប្រទេស​ទាំង​២​ ក៏​បាន​ចុះ​ហត្ថលេខា​​យុទ្ធ​សាស្ត្រ​មួយ​ទៅលើ​​កិច្ច​សហ​ប្រតិបត្តិការ ​រវាង​ទីក្រុង​អាសហ្កាបាត​ និង​ទីក្រុង​មូស្គូ​​។ ក្រោយ​ពេល​ដែល​តម្លៃ​ប្រេង​ឥន្ធន​រុស្ស៊ី​ បាន​​នាំ​ចេញ​បាន​ធ្លាក់​តម្លៃ​អស់​រយៈ​ពេល​ជាង​ ១២​ឆ្នាំ​​កន្លង​មក​ហើយ​នោះ៕
អត្ថបទ៖ រិទ្ធី