លោក Leonardo Jardim​ ដឹកនាំ​កូនក្រុម​ធ្វើការ​ហ្វឹកហាត់​ត្រៀម​ជួប​ម្ចាស់ផ្ទះ Angers ក្របខណ្ឌ Ligue 1 ប្រទេស​បារាំង​

273
លោក Leonardo Jardim​ ដឹកនាំ​កូនក្រុម​ធ្វើការ​ហ្វឹកហាត់​ត្រៀម​ជួប​ម្ចាស់ផ្ទះ Angers ក្របខណ្ឌ Ligue 1 ប្រទេស​បារាំង​

បាល់ទាត់៖ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិ​ញ​នេះ​ក្រុម Monaco បាន​ចេញ​មក​ធ្វើការ​ហ្វឹកហាត់​ក្រោម​ការដឹកនាំ​ពី​គ្រូបង្វឹក Leonardo Jardim ​មុន​ជំនួប​ជាមួយ​ក្រុម​លំដាប់​ទី៥  Angers លី​ហ្គ​បាល់ទាត់​អាជីព Ligue 1 ប្រទេស​បារាំង​នៅ​ថ្ងៃ​សៅ​វិ៍​ស្អែក​នេះ។

​​ប្រសិន​បើ​លោក Leonardo Jardim​ អាច​តាម​ទាន់​ក្លឹប Paris Saint Germian ​បាន​មែន​នោះ វា​ជា​រឿង​ដ៏​អស្ចារ្យ​សម្រាប់​ល​ក្លឹប Monaco នា​រដូវ​កាល​នេះ ប៉ុន្តែ​វា​ហាក់ដូចជា​ក្តី​ស្រ​ម៉ៃ ដោយ​បច្ចុប្បន្ន​នេះ PSG ឈរ​តំណែង​លេខ ១ ជាមួយនឹង ៦០ នាំមុខ​ដាច់ Monaco ដល់​ទៅ ២១ ពិន្ទុ​ឯណោះ។

ថ្លែង​ក្រោយ​បញ្ចប់​ការ​ហ្វឹក​ហាត់​ខ្សែការពារ Fabio Coentrao​ បាន​ឲ្យ​ដឹង​ថា ​ពួក​យើង​នឹង​ត្រូវ​រក្សា​តំណែង​លេខ ២ ឲ្យ​បាន​ល្អ​ដើម្បី​តំណែង​ក្លឹប​មួយ​លេង​នៅ​អឺរ៉ុប​រដូវ​កាល​ក្រោយ ខណៈ​ក្រុម Nice តាម​ពីក្រោយ​ត្រឹមតែ ៣ ពិន្ទុ ស្រប​ពេល​ដែល​ក្រុម​ដែល​ត្រូវ​ជួប​រាត្រី​ថ្ងៃ​សៅ​វិ៍ Angers នោះ​ក៏​គំលាត ៥ ពិន្ទុ​ផង​ដែរ​ឈរ​លេខ ៥ បច្ចុប្បន្ន​។

ដោយឡែក​ឯ​គ្រូបង្វឹក​លោក Jardim​ វិញ​បាន​បញ្ជាក់​ថា ​ពួក​យើង​មាន​យុទ្ធ​ខ្ពស់​ត្រង់​ចំណុច​បាល់​ហ្វ្រី​ឃី​ត នឹង​បាល់​ជ្រុង កូនក្រុម​របស់​លោកមា​ន​គុណភាព​ខ្ពស់​ក្នុង​ការ​បញ្ជូន​បាល់​ក្នុង​តំបន់​គ្រោះថ្នាក់ រូបលោក​ជឿជាក់​ថា​នឹង​ដណ្ដើម​យក ៣ ពិន្ទុ​ពី​ម្ចាស់ផ្ទះ​ឲ្យ​ទាល់តែ​បាន៕​

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ