កម្មករ ​កាន់​រណា​យន្ត​អារ​ឈើ​​ ក្នុង​តំបន់​ព្រៃ​រដ្ឋ​ហាមឃាត់​ ​របួស​ក្បាល​ធ្ងន់​ ដោយ​មែក​ឈើ​ដួល​លើ​ ថៅកែ​ស្រី​​ឈ្មួញ​ឈើ​ ព្រះរាជអាជ្ញា​កំពុង​មាន​ចំណាត់ការ

636
កម្មករ​កាន់​រណា​យន្ត​អារ​ឈើ​​ ក្នុង​តំបន់​ព្រៃ​រដ្ឋ​ហាមឃាត់​ ​របួស​ក្បាល​ធ្ងន់​ ដោយ​មែក​ឈើ​ដួល​លើ​ ថៅកែ​ស្រី​​ឈ្មួញ​ឈើ​ ព្រះរាជអាជ្ញា​កំពុង​មាន​ចំណាត់ការ

​កំពង់ធំ​៖ ខ្មាន់​រណា​យន្ត​អារឈើ ​នៅក្នុង​តំបន់​ឡង់​ម្នាក់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​ជា​បន្ទាន់ ​នៅ មន្ទីរ​ពេទ្យ​ឯកជន​១ ​កន្លែង ​នៅ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ​បន្ទាប់​ពី​រណា​យន្ត​នោះ​ អារ​ផ្ដួល​ដើម ឈើ ​ហើយ​ត្រូវ​មែកឈើ​ បោក​លើ​ បណ្ដាល​រង​របួស​ក្បាល​ជា​ទម្ងន់​នោះ ។ ​ចំណែក​ថៅ​កែស្រី ​របស់​ខ្មាន់​រណា ​យន្ត​រូបនោះ​ ត្រូវ​បាន​គេចខ្លួន​ចេញពី​មន្ទីរពេទ្យ​ ជាបន្ទាន់​ដែរ ​ដោយសារតែ​លោក​ព្រះរាជ​អាជ្ញា ​មាន​ចំណាត់​ការ​ឲ្យ​សមត្ថកិច្ច​​ព្រហ្មទណ្ឌ​ ហៅ​មក​សាកសួរ​នាំ​។

យោង​តាម​ប្រភព​ព័ត៌មាន ​ពី​កន្លែង​កើតហេតុ ​បាន​​ឲ្យ​ដឹង​ថា​ ខ្មាន់​រណា​យន្ត ដែល​ប្រព្រឹត្ត បទល្មើស​ឈើ ​នៅក្នុង​តំបន់​ព្រៃ​ឡង់ ​ដែល​ជា​ដែន​ព្រៃ​រដ្ឋ​ហាមឃាត់ ​របស់​រដ្ឋ​​​នេះ មាន​ឈ្មោះ​ សោម សុផល នៅ​ភូមិ​ប្រ​ទៃ​ចាស់​ ស្រុក​បារាយណ៍ ​ខេត្តកំពង់ធំ ​ចំណែក ថៅកែ​ស្រី ​ឈ្មោះ គង់​ នៅ​ភូមិ​សំ​អោ​ង ​ឃុំ​មាន​រិ​ទ្ធ ​ស្រុក​សណ្ដាន់ ​ជា​ឈ្មួញ​ឈើ​យូរ​ឆ្នាំ​មក​ហើយ ​ហើយ​ឈ្មួញ​ស្រី​នេះ ​គឺ​មាន​ចរិត​ក្រអឺតក្រទម ដែល​ធ្វើ​ឲ្យ​មានការ​ស្អប់ខ្ពើម​ពី​អ្នកស្រុក​នៅ​ទីនោះ​ទៀត​ផង​។

ប្រភព​ដដែល​ បាន​បន្ត​ឲ្យ​ដឹង​ថា​ ឈ្មួញ​ឈើ​ស្រី​ឈ្មោះ​ គង់ ក្រៅពី​កម្មករ​ឈ្មោះ​ សោម សុផល​ នេះ នៅ​មាន​កម្មករ​ជាច្រើន​នាក់​ទៀត ​ដែល​ជា​ខ្មាន់​រណា​យន្ត​អារឈើ ​នៅក្នុង​ព្រៃ​ឡង់​ ហើយ​កាលពី​វេលាម៉ោង​៣​ រសៀល​ថ្ងៃទី​ ២៨ ​ខែមករា​ ឆ្នាំ​២០១៦​នេះ ​កម្មករ​ឈ្មោះ​ សោម សុផល បាន​អារ​ដើម​ឈើ​ដួល រលំ ចៃដន្យ​ត្រូវ​បាន​មែក​ឈើ​បោក​ត្រូវ ​បណ្ដាល​ឲ្យ​របួស​ក្បាល​​យ៉ាង ​ដំណំ ​ក៏ត្រូវ​បាន​ថៅកែ​ស្រី​ឈ្មោះ​ គង់ នោះ​បញ្ជូន​ទៅកាន់​មន្ទីរ​ឯកជន​មួយ​ឈ្មោះ​៥១៥ ​នៅក្នុង​ស្ទឹង​ សែន ដោយ​មិន​ហ៊ាន​ទៅ​មន្ទីរពេទ្យ​របស់​រដ្ឋ​នោះ​ទេ​។

នៅ​ព្រឹក​ថ្ងៃទី​២៩ ​ខែមករា ឆ្នាំ​២០១៦​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង ​ខេត្តកំពង់ធំ ​បាន​មាន​ចំណាត់​ការ​ឲ្យ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ខេត្ត ​ហៅ​ឈ្មួញ​ស្រី​នោះ​ មក​សាកសួរ ប៉ុន្តែ​ត្រូវ​បាន​ឈ្មួញ​ស្រី​ឈ្មោះ ​គង់​ ​ដឹងខ្លួន​ជាមុន​ក៏​គេចខ្លួន​ចេញពី​មន្ទីរពេទ្យ​ឯកជន​នោះ​ បាត់ ទៅ​។

ប្រជាពលរដ្ឋ​នៅ​ឃុំ​មាន​រិ​ទ្ធ ​និយាយថា ​ពួកគាត់​មានការ​គាំទ្រ​នូវ​ចំណាត់ការ ​របស់​លោក​ ព្រះ រាជអាជ្ញា ​ចំពោះ​ឈ្មួញ​ឈើ​ស្រី​នេះ ​ហើយ​ឈ្មួញ​ឈើ​ស្រី​នេះ ​អាច​ដំណើរការ​ប្រព្រឹត្ត​បទល្មើស​ព្រៃ ​ឈើ​បាន ​មក​រាប់​ឆ្នាំនេះ ​បើ​មិន​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​នោះទេ​ គឺ​មិន​អាច​ដំណើរការ បាន​នោះទេ ​ហើយ​ឈ្មួញ​ឈើ​ឈ្មោះ​ យឿ​ង ​ដែល​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ទំរីង​ បង្ក្រាប កាល​ពី​ថ្ងៃទី​២៨ តាម​ការ​សុំ​អន្តរាគមន៍​ឲ្យ​មាន​បង្ក្រាប​ ពី​អ្នកសារព័ត៌មាន​នោះ​ ក៏​ជា​បងប្រុស​របស់ ឈ្មួញ​ឈើ​ស្រី​ឈ្មោះ​ គង់​ នេះដែរ​។

ប្រជាពលរដ្ឋ​  បាន​សុំ​សំណូមពរ​ឲ្យ​ព្រះរាជអាជ្ញា ជួយ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ជា ​ច្រើន​ ករណី​ទៀត ​ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម ​នៅ​ឃុំ​មាន​រិ​ទ្ធ​ និង​ឃុំ​សុចិត្រ ​ស្រុក​សណ្ដាន់ ​ ​​ឈ្មួញ​ឈើ​ទាំងនោះ ​សុទ្ធ​ឈ្មួញ​ឈើ​ធំៗ ​ដែល​មាន​ឈ្មោះ​យាយ ​អែម នៅ​ឃុំ​សុចិត្រ ​ឈ្មោះ ​ម៉ុ​ន ​និង​ឈ្មួញ​ឈ្មោះ ​ម៉ិ​ល ពឿ​ន ​ជា​ឈ្មួញ​ចូល​មក​ទិញ​ឈើ​នៅ​ឃុំ​មាន​រិ​ទ្ធ ​និង​ឃុំ​សុចិត្រ​នេះ ​៕​

កង ចេស្ដា

​បញ្ជាក់ថា ៖ ​មនុស្ស​ស្រី​ពាក់​ខោ-អាវ ពណ៌ក្រហម​គឺ​ឈ្មោះ​ គង់ ជា​ឈ្មួញ​ឈើ

btv-a1805