បើកម៉ូតូជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ របស់​ក្រុមហ៊ុន​ស្រា​បៀរ​​ អង្គរ​ បណ្ដាលឲ្យស្លាប់​​​ភ្លាមៗ

444

កណ្ដាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​កើត​ហេតុ​ ខណៈ​កំពុង​ម៉ូតូ ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​តែម្តង​។​
ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៤០​នាទី ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២០២១ មុខ​ភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ​ខេត្តកណ្តាល​។


សមត្ថកិច្ច​ចរាចរណ៍​ស្រុក​អង្គស្នួល​បាន​ប្រាប់​អោយ​ដឹង​ថា ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​ខាងលើ​នោះ​មានឈ្មោះ​ប្រាក់ ផល្លា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ចំណែកឯ​ម្ចាស់​រថយន្ត​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ក្រោយពេល​កើតហេតុ បាន​រត់​គេច​ខ្លួន​។​
សាក្សី​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា ​កាលពី​វេលា​ម៉ោង​០១​និង​៤០​នាទី ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​PCX​ព​ណ៌​ខ្មៅ ពាក់​ផ្លាក​លេខ ភ្នំពេញ 1CL-8530 បាន​បើកបរ ពី​ទិសខាងកើត​ទៅ​លិច (​ភ្នំពេញ​ទៅ​កំពង់សោម​) ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​០១​គ្រឿង​ទៀត ម៉ាក​ហ៊ី​យ៉ាន់​ដាយ ព​ណ៌​ក្រហម ពាក់​ផ្លាក​លេខ ភ្នំពេញ 3C-2157 របស់​ក្រុមហ៊ុន ស្រា​បៀរ​អង្គរ អ្នកបើកបរ​មិន​ស្គាល់​ឈ្មោះ​ (​រត់​គេច​ខ្លួន​) ​ដែល​បើក ពី​ទិស​ខាង​លិចទៅ​កើត (​កំពង់សោម​ទៅ​ភ្នំពេញ​)​ក្នុង​ទិសដៅ​បញ្ច្រាសទិស​គ្នា បណ្ដាល​អោយ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​នឹង កន្លែង​កើត​ហេតុ​។​
រី​ឯ​រថយន្ត ​ទាំងពីរ កំលាំង​ជំនាញ​បាន​ធ្វើ​ការ​វាស់វែង​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក អង្គស្នួល ​ដើម្បី​កសាង​សំណុំ​រឿង តាម​នីតិ​វិធី​ច្បាប់​។ ចំ​ពោះ​សាកសព​កំលាំង​ជំនាញ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ៕​
742302366706502576 315473045227210620 16233663931600923