Leicester City ធ្វើ​សំណុំ​បែបបទ​ទឹកប្រាក់ ២០​លាន​ផោន​សម្រាប់​ទិញ​កីឡាករ​ខ្សែប្រយុទ្ធ Ahmed Musa នៃ​ក្រុម CSKA Moscow

295
Leicester City ធ្វើ​សំណុំ​បែបបទ​ទឹកប្រាក់ ២០​លាន​ផោន​សម្រាប់​ទិញ​កីឡាករ​ខ្សែប្រយុទ្ធ Ahmed Musa នៃ​ក្រុម CSKA Moscow

បាល់ទាត់៖ ​នា​ពេល​នេះ​ក្លឹប​ដែល​កំពុង​នាំ​មុខ​គេ​នៅក្នុង​ក្របខណ្ឌ Barclays Premier League, Leicester City បាន​ធ្វើ​ការងារ​ដ៏​ធំ​មួយ​ សម្រាប់​អ្នកគាំទ្រ​គឺ​ដាក់​សំណើ​​ទិញ​យក​កីឡាករ​ខ្សែប្រយុទ្ធ​ក្លឹប CSKA Moscow, Ahmed Musa នូវ​ទឹកប្រាក់ ២០លាន​អឺរ៉ូ ប៉ុន្តែ​ក៏បាន​ត្រៀម​រួចជាស្រេច​ផង​ដែរ​ថា ប្រសិនបើ​ការចរចា​មិនបាន​សម្រេច នឹង​ត្រឡប់​ទៅ​ធ្វើ​ការ​ចរចា​នាំ​យក​កីឡាករ​ក្លឹប Crystal Palace, Dwight Gayle ក្នុង​តំលៃ ៩​លាន​ផោន​ជំនួស​វិញ។

​Leicester City ធ្លាប់​បាន​ធ្វើ​ការចរចា​រ​ផង​ដែរ​ជាមួយ Chelsea អំពី​ការ​ទិញ​យក Loic Remy​ ប៉ុន្តែ​ត្រូវ​បាន​បុរស​សញ្ជាតិ​បារាំង​រូប​នេះ​បាន​បញ្ជាក់​ថា​គឺ​មិន​ចង់​ចាក​ចេញពី Stamford Bridge ឡើយ ខណៈ Chelsea ក៏​ត្រូវ​បាន​ក្លឹប​ចាយ​លុយ​នៅ​ចិន​បាន​ចាប់​អារម្មណ៍​ផង​ដែរ។​ ​នៅក្នុង​នោះ Chelsea ក៏បាន​សួរ Leicester City អំពី​ការ​ចង់​បាន​ខ្សែប្រយុទ្ធ Jamie Vardy នឹង Ben Chilwell ផង​ដែរ​តែ​ត្រូវ​ក្រុម​នាំមុខ​នៅ Premier League មួយ​នេះ​ថា​មិន​មាន​ការដោះដូរ​ទេ​។

​​ខ្សែការពារ​ស្លាប​ឆ្វេង Chilwell​វ័យ ១៩​ឆ្នាំ​ត្រូវ​បាន​ក្លឹប​របស់​ខ្លួន ​ស្នើ​ឲ្យ​ធ្វើ​កិច្ចសន្យា​ថ្មី​មុន​ពេល​ដែល​កាំភ្លើង​ធំ Arsenal ហើយ Chelsea នឹង Liverpool បាន​ចាប់​អារម្មណ៍​ខ្លាំង​។​ ​រីឯ​កីឡាករ Dwight Gayle ដែល​ជា​ជម្រើស​ទី២ របស់ Leicester City នោះ​គេ​ធ្វើ​បាន hat-trick ឲ្យ Crystal Palace យកឈ្នះ Charlton 4-1 នៅ​ជុំ​ទី៣ Capital One Cup ផង​ដែរ​កាលពី​ខែកញ្ញា៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ