ក្លឹប​បាល់ទាត់​នៅ​អង់គ្លេស​ចំណាយ​លុយ​ទិញ​កីឡាករ​ជាង ១​ពាន់​លាន​ផោន​ហើយ​រដូវ​កាល​នេះ​

623
ក្លឹប​បាល់ទាត់​នៅ​អង់គ្លេស​ចំណាយ​លុយ​ទិញ​កីឡាករ​ជាង ១​ពាន់​លាន​ផោន​ហើយ​រដូវ​កាល​នេះ​

បាល់ទាត់៖ ​ក្លឹប​បាល់ទាត់​នៅក្នុង​ប្រទេស​អង់គ្លេស​បាន​ចំណាយ​លុយ​ទិញ​កីឡាករ​មក​ពង្រឹង​ក្រុម រដូវ​កាល​នេះ​សរុប​ចំនួន​ជាង ១​ពាន់​លាន​ផោន​ក្នុង​នោះ​មាន Pep Guardiola សំរេច​ផ្ទេរ​មកកាន់ Manchester City រដូវ​កាល​ក្រោយនេះ​។

កីឡាករ​ Memphis Depay
កីឡាករ​ Memphis Depay
កីឡាករ​ Anthony Martial
កីឡាករ​ Anthony Martial

​​បន្ទាប់ពី​រដូវ​កាល​ដោះដូរ​កីឡាករ​ដំបូង​កាល​រដូវក្ដៅ​កន្លងទៅ​ដែល​មាន Manchester United ចំណាយ​លុយ​ច្រើន​នាំ​យក​កីឡាករ​មក​មាន​ដូច​ជា Bastian Schweinsteiger, Memphis Depay, និង Anthony Martial ខណៈ​ដែល Liverpool មាន Christian Benteke​។ ជាង​នេះ​ទៅ​ទៀត​ក្លឹប​ដែល​ចំណាយ​លុយ​ច្រើន​ជាង​គេ​ក្នុង​ទីផ្សារ ដោះដូរ​កីឡាករ​ខែមករា​នេះ​ទូទាំង​អឺរ៉ុប គឺជា​ក្លឹប​ពាក់កណ្ដាល​តារាង​នៅ Premier League​។

កីឡាករ Oumar Niasse
កីឡាករ Oumar Niasse

​​Everton បាន​ចំណាយ ១៣.៥លាន​ផោន​នាំ​យក​ខ្សែប្រយុទ្ធ​សេណា​ហ្កា​ល់ Oumar Niasse ពី ​​Lokomotiv Moscow ខណៈ Stoke City បាន​បំបែក​កំណត់ត្រា​ចំណាយ​ខ្ពស់​បំផុត ១៨.៣​លាន​ផោន​ទិញ​យក​ខ្សែ​បំរើ​បារាំង​ពី Porto, Giannelli Imbula មុន​ពេល​ទីផ្សារ​បិទ​ប៉ុន្មាន​នាទី​ចុងក្រោយ​។ ​​Newcastle United ដែល​កំពុង​ស្ថិត​ក្នុង​តំបន់​គ្រោះថ្នាក់ ក៏បាន​ចំណាយ​លុយ​សន្ធឹកសន្ធាប់​ដែរ​ក្នុង​ខែមករា​នេះ​ដោយ​បាន​នាំ​យក Andros Townsend ពី Spurs និង Jonjo Shelvey ដែល​មាន​តំលៃ​សរុប ២៥​លាន​ផោន​។

កីឡាករ Andros Townsend
កីឡាករ Andros Townsend

​​ចំណែក Manchester City មុន​រដូវ​កាល​នេះ​ចាប់ផ្តើម​បាន​ចំណាយ ១០០​លាន​ផោន​ដែល​រួមមាន​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Kevin de Bruyne និង Raheem Sterling តែ​ខែ​មករា​នេះ​មានតែ​ការ​នាំ​យក​គ្រូបង្វឹក Pep Guardiola ប៉ុណ្ណោះ​គួរ​កត់សំគាល់ បន្ទាប់ពី​គ្រូបង្វឹក Bayern Munich រូប​នេះ​យល់ព្រម​កិច្ចសន្យា ៣ឆ្នាំ​ជាមួយ​ក្លឹប​។

កីឡាករ Kevin de Bruyne
កីឡាករ Kevin de Bruyne
Pep Guardiola សំរេច​ផ្ទេរ​មកកាន់ Manchester City រដូវ​កាល​ក្រោយ
Pep Guardiola សំរេច​ផ្ទេរ​មកកាន់ Manchester City រដូវ​កាល​ក្រោយ

​​នេះ​គ្រាន់តែ​ជា​ការ​ចំណាយ​ក្នុង​ក្របខណ្ឌ​កំពូល​ប៉ុណ្ណោះ ចំណែកឯ​នៅក្នុង​ក្របខណ្ឌ​ទី​ពីរ League Championship វិញ ក៏​មាន​ការ​ចំណាយ​ច្រើន​ដែរ​ក្នុង​នោះ Middlesbrough ហ៊ាន​ចំណាយ ៩​លាន​ផោន នាំ​យក​ខ្សែប្រយុទ្ធ​ស្កុតឡែន Jordan Rhodes ពី Blackburn Rovers៕
​អត្ថបទ​៖​នាង សុភា​វុ​ធ