​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​ ទទួល​អាហារូបករណ៍​របស់​ស​ម្ដេច​តេ​ជោ ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ មួយឆ្នាំៗ ​មិន​តិច​ជាង​២០០​នាក់​

675
វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​ទទួល​អាហារូបករណ៍​របស់​ស​ម្ដេច​តេ​ជោ ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ មួយឆ្នាំៗ ​មិនតិច​ជាង​២០០​នាក់

ភ្នំពេញ​៖ និស្សិត​អាហារូបករណ៍​របស់​ស​ម្ដេច​តេ​ជោ ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី​ហ៊ុន សែន ​មក​សិក្សា​នៅ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី ​ក្នុង​មួយឆ្នាំៗ ​មិន​តិច​ជាង​២០០​នាក់​។

លោកគ្រូ​សាស្ដ្រាចារ្យ ​ កុល សារូ នាយករង​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី ​បាន​បញ្ជាក់​ថា ​និស្សិត​ ​មក​បន្ដ​ការ​សិក្សា​នៅ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី ​​ទទួល​បាន​ការ​បណ្ដុះបណ្ដាល ​ផ្នែក​វិជ្ជា​ជីវៈ ​អាច​ចូល​ទៅ​ក្នុង​បញ្ហា​សង្គម​បាន ​​ហើយ​ឯកឧត្តម ​នាយក​វិទ្យាស្ថាន ​បាន​បង្កើត​សាលា​នេះ​ឡើង ​សម្រាប់​ជួយ​ដល់​និស្សិត​ក្រីក្រ ​ដែល​មកពី​បណ្ដា​ខេត្ត​ដាច់ស្រយាល ​ភាគ​ច្រើន​ជា​និស្សិត ​អាហារូបករណ៍​របស់​សម្ដេច​តេ​ជោ ​ហ៊ុន សែន ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​មួយឆ្នាំៗ​ មិន​តិច​ជាង​២០០​នាក់​។

ថ្លែង​នា​ព្រឹក​ថ្ងៃទី​០៤​ ខែកុម្ភៈ ឆ្នាំ​ ២០១៦នេះ ​​ក្នុង​ពិធី​ទ្រទ្រង់​របាយការណ៍​ស្រាវជ្រាវ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​របស់​និស្សិត​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី ​ ជំនាន់ទី​៣ ​ជំនាញ​ នីតិសាស្ដ្រ ​គ្រប់គ្រងទូទៅ ​ធនាគារ ​និង​ហិរញ្ញវត្ថុ ​គណនេយ្យ ​និង​ហិរញ្ញវត្ថុ សណ្ឋាគារ​ និងទេសចរណ៍ ​អប់រំ​ភាសាអង់គ្លេស ​និង​វិទ្យាសាស្ដ្រ​កុំព្យុទ័រ។

លោ​គ្រូ បាន​បន្ដ​ទៀតថា ​យើង​មាន​មោនភាព​ណាស់​នៅ​ពេល​ដែល​និស្សិត​មកពី​ខេត្ត​-​ក្រុង​ឆ្ងាយៗ ​មក​ចូល​សិក្សា តស៊ូ ​រៀន​នូវ​ឯកទេស ​និង​វិជ្ជា​ជី​វៈ​ ផ្សេងៗ​សម្រាប់​ចេញទៅ​ធ្វើជា​មុខរបរ​សម្រាប់​ថ្ងៃ​អនាគត ​នេះ​ជា​គោលបំណង​របស់​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី ​ហើយក៏​ជា​គោលបំណង​ធំ​របស់​រាជ​រដ្ឋាភិបាល​​បណ្ដុះបណ្ដាល​ធនធានមនុស្ស ​ដើម្បី​កសាង​សមត្ថភាព​មនុស្ស ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​។

ឯកឧត្តម ណុប នរិន្ទ នាយក​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី ​បាន​លើក​ឡើង​ថា ​សាលា​មាន​យុទ្ធ​សាស្ដ្រ​ធំៗ​ចំនួន​៣​ សម្រាប់​ធ្វើ​ការ​បណ្ដុះ​ប​ណ្ដាល​ដល់​និស្សិត ​ឲ្យ​ឆាប់​ទទួល​បាន​ចំណេះដឹង ​និង​​ដើម្បី​យកទៅ​ប្រកួត​ប្រជែង​ក្នុង​តំបន់ ​និង​ក្រៅ​តំបន់​។

ឯកឧត្តម ណុប នរិន្ទ បាន​បញ្ជាក់ថា ​អាណត្តិ​នីតិ​កាល​ទី​៥​កន្លងមក​ ក្រសួង​អប់រំ ​បាន​ធ្វើការ​កំណែ​ទំរង​វិស័យ​អប់រំ​ ធ្វើ​ឲ្យ​សិស្ស ​និស្សិត​ភ្ញាក់ខ្លួន​ប្រឹងប្រែង​រៀន​សូត្រ ​និង​យកចិត្តទុកដាក់ សិស្ស​និស្សិត​ធ្លាប់​តែ​បោះបង់​ពេលវេលា​ចោល ​ដើរ​កម្សាន្ត​ឥតប្រយោជន៍​ ដោយ​មិន​យកចិត្តទុកដាក់​ក្នុង​ការ​សិក្សា​នោះ ​ឥឡូវ​បាន​វិល​ត្រឡប់​មក​ខិតខំ​ប្រឹងប្រែង​សិក្សា​ទាំង​ក្នុង​សាលា ​និង​​នៅ​តាម​មហា​វិទ្យាល័យ​។

ឯកឧត្តម ​ណុប ​នរិន្ទ ​បាន​បញ្ជាក់​ទៀតថា​ គុណបំណាច់​ដ៏​ធំធេង​សម្រាប់​ប្រជាពលរដ្ឋ ​ទូទៅ​ក៏​ដូច​យុវជន​ជំនាន់​ថ្មី​នេះ ​ដោយសារ​ស្រុកទេស​យើង​ មាន​សុខ​សន្តិភាព​ពេញលេញ​ ជាពិសេស​គុណ​បំណាច់​ដ៏​ធំធេង​របស់​សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ដ្រី ​​ដឹកនាំ​ប្រទេស​មានការ​អភិវឌ្ឍន៍​រីកចម្រើន ​ធ្វើ​ឲ្យ​មាន​កំណើន​ធនធានមនុស្ស ​មាន​ចំណេះដឹង​ខ្ពស់ ​ធ្វើ​ការប្រកួត​ប្រជែង​ក្រៅ​ប្រទេស​ទទួល​ជោគជ័យ ​ភាគច្រើន ​ជាក់ស្ដែង​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​​ថ្មី​ ក៏​មាន​និស្សិត​ ទទួល​បាន​ពានរង្វាន់ ​ផ្នែក​សរសេរ​ភាសារ​អង់គ្លេស ​ចំណេះដឹង​ទូទៅ ​ប្រកួតប្រជែង​ជាមួយ​សកល​វិទ្យាល័យ​ជាង​៨០ ​នេះ​វា​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា ​សមត្ថភាព ​និង​ធនធាន​របស់​យើង​មិន​ចាញ់​បរទេស​នោះ​ឡើយ​៕
ដោយ​ ៖ នុត សាវី

btv-a1882

btv-a1877