ស្លាប់​៤​នាក់​របួសធ្ងន់​-ស្រាល​២៥​នាក់​ គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣ ​ខែ​កុម្ភៈ ​កើតឡើង​១២​លើក

311
រថយន្ត​​ VIP ​ដឹក​អ្នកដំណើរ​​របស់​​ក្រុម​ហ៊ុន​ ​ពូ​វែង ​បើក​លឿន​បុក​ម៉ូតូ​ស្លាប់​២​នាក់

ភ្នំពេញ ៖ ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១២​លើក​ ក្នុង​នោះ​យប់ ២​លើក​, ​បណ្តាល​អោយ​មនុស្ស​ស្លាប់ ៤​នាក់ ( ស្រី ១​នាក់​) រង​របួស​ធ្ងន់ ១១​នាក់ ( ស្រី ៤​នាក់ ) និង​របួសស្រាល ១៤​នាក់ ( ស្រី ៥​នាក់​) ។

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១២​លើក​នេះ ​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត ​សរុប ចំនួន ២១​គ្រឿង​ រួមមាន ម៉ូតូ​ចំនួន ១៦​គ្រឿង​ រថយន្ត​ធុន​តូច ចំនួន ២​គ្រឿង​​ និង​រថយន្ត​ធុន​ធំ ចំនួន ៣​គ្រឿង​​ ។

របាយការណ៍​ បានឲ្យ​ដឹងថា​ មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ ល្មើស​ល្បឿន ៣​លើក  ,​ប្រជែង​គ្រោះថ្នាក់ ១​លើក ,​ស្រវឹង ៣​លើក ,​មិន​គោរព​សិទ្ធិ ៣​លើក ,​មិន​ប្រកាន់​ស្តាំ ១​លើក និង​បត់​គ្រោះថ្នាក់ ១​លើក ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៨​នាក់ (​យប់ ១៣​នាក់​) ។​ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន  ផ្លូវជាតិ ចំនួន ៥​លើក ផ្លូវ​ខេត្ត​/​ក្រុង ចំនួន ៥​លើក និង​ផ្លូវលំ ចំនួន ២​លើក​។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ៣​លើក រថយន្ត​ធុន​តូច ៨​លើក និង​រថយន្ត​ធុន​ធំ ៤​លើក ។

​របាយការណ៍​ បានបន្ដ​ទៀត​ថា​ ខេត្ត រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន ខេត្តបាត់ដំបង ២​លើក ស្លាប់ ១​នាក់ របួស ១១​នាក់ (​ស្រី ៣​នាក់ )  រាជធានី​ភ្នំពេញ ១​លើក ស្លាប់ ១​នាក់ ខេត្តកំពង់ធំ ១​លើក ស្លាប់ ១​នាក់ របួស ១​នាក់ និង​ខេត្តកណ្តាល ១​លើក ស្លាប់ ១​នាក់ ។​

របាយការណ៍​ដដែល​ បាន​បញ្ជាក់​ទៀត​ថា​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា ​យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៩១៥៨​គ្រឿង ក្នុង​នោះ​បានធ្វើ​ការអប់រំ​ចំនួន ៤៧៣២​គ្រឿង និង​ពិន័យ​សរុប ៤៤២៦​គ្រឿង។ ​នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ​ចេញ​ផ្សាយ​ កាលពី​ថ្ងៃទី​៣ ខែ​ កុម្ភៈ ឆ្នាំ​២០១៦ ៕

image2