ជើងឯក​​បាល់​ឱបពិភពលោក​ញូហ្ស៊ីឡែន​ឈ្នះ​អូស្ត្រាលី​វគ្គ​ផ្តាច់ព្រ័ត្រ World Rugby Sevens

185
ជើងឯក​ពិភពលោក​បាល់​ឱប​ញូហ្ស៊ីឡែន​ឈ្នះ​អូស្ត្រាលី​វគ្គ​ផ្តាច់ព្រ័ត្រ World Rugby Sevens

បាល់​ឱប៖ ​ជុំ​ទី​៤ នៃ​ព្រឹត្តិការណ៍​បាល់​ឱប​ជើងឯក World Rugby Sevens រដូវ​កាល​២០១៥-២០១៦ ក្រុម​ញូហ្ស៊ីឡែន​បាន​គ្រង​ជើងឯក​ ក្រោយ​ឈ្នះ​ម្ចាស់ផ្ទះ​អូស្ត្រាលី​វគ្គ​ផ្តាច់ព្រ័ត្រ​។

​​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ទី​១ ញូហ្ស៊ីឡែន​បាន​យកឈ្នះ​កោះ​ហ្វីជី ១៤-១២ ឯ​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ​ទី២ អូស្ត្រាលី​យកឈ្នះ​អាហ្វ្រិក​ខាងត្បូង ១២-៧​។ វគ្គ​ផ្តាច់ព្រ័ត្រ​ជើងឯក​ពិភពលោក​ពីរ​សម័យ​ជាប់​គ្នា​ញូហ្ស៊ីឡែន ឡើង​ជួប​ជាមួយ​ម្ចាស់ផ្ទះ​អូស្ត្រាលី​។ ​អូស្ត្រាលី​មាន​ប្រវត្តិ​មិនល្អ​ឡើយ​ពេល​ជួប​ញូហ្ស៊ីឡែន ពោល​គឺ​តាំង​ពី​ដើម​មក ៦៣​ប្រកួត​ជួបគ្នា​អូស្ត្រាលី​ឈ្នះតែ ៨ប្រកួត​ប៉ុណ្ណោះ​។ តែ​ការប្រកួត​នេះ​អូស្ត្រាលី​ចាប់ផ្តើម​បាន​ល្អ​ដោយ​នាំមុខ​មុន ៧-០ ក្រោយ​មក​ទៀត​ញូហ្ស៊ីឡែន ក៏​តាម​ពីក្រោយ​មុន​ពេល​ដែល​បាត់បង់​កីឡាករ​ម្នាក់តែ​កីឡាករ Rieko Ioane ជា​វីរបុរស​ក្នុង​ការប្រកួត​នេះ​ដោយ​សំរេច​បាន Try ចុងក្រោយ​យកឈ្នះ​អូស្ត្រាលី​ប្រកៀកប្រកើយ ២៧-២៤​។

​​តាមរយៈ​ការ​ឈ្នះ​ជើងឯក​ក្នុង​ជុំ​ទី៤ នេះ ញូហ្ស៊ីឡែន​បន្ត​នាំ​មុខ​គេ​ក្នុង​តារាង​ពិន្ទុ World Rugby Sevens Series រដូវ​កាល​ល ២០១៥-២០១៦ នេះ​ជាមួយនឹង ២៨​ពិន្ទុ​ដាច់​ក្រុម​លេខ ២ អាហ្វ្រិក​ខាងត្បូង និង​កោះហ្វីជី​នៅ​លេខ ៣៕
​អត្ថបទ​៖​នាង សុភា​វុ​ធ