តុលាការ​កំពូល​ កាត់ទោស​បុរស​កូរ៉េ​ម្នាក់ ​ពី​បទ​ឧក្រិដ្ឋ​សេដ្ឋកិច្ច​ពិសេស​

254

ភ្នំពេញ ៖ មន្ត្រី​តុលាការ​កំពូល ថ្លែង​ថា នៅ​ព្រឹក​ថ្ងៃទី​១៧​ ខែកុម្ភៈ ឆ្នាំ​២០១៦ ខាងមុខនេះ តុលាការ​កំពូល​នឹង​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ជាប់ចោទ​ពី​បទ​ឧក្រិដ្ឋ​សេដ្ឋកិច្ច​ពិសេស ​សវនាការ​នេះ ធ្លាប់ធ្វើ​ម្ដង​រួច​មក​ហើយ តែ​ត្រូវ​លើក​ពេល ព្រោះ​ជនជាប់ចោទ​គ្មាន​មេធាវី និង អ្នកបកប្រែ​ភាសា ។

សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ឃឹម ប៉ុណ្ណ ជា​អនុប្រធាន​តុលាការ​កំពូល និង លោក នៅ មុនី​ជោ​ត ជា​តំណាង​មហាអយ្យការ ។ កាលពី​សវនាការ​លើក​មុន តំណាង​ស្ថានទូត​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើ​ដល់​តុលាការ​កំពូល ធ្វើ​បត្យាប័ន​ដល់​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​បញ្ជូន​ទៅ​ប្រទេស​កូរ៉េ​វិញ ដើម្បី​ដំណើរការ​រឿង​ក្តី​ឧក្រិដ្ឋ​សេដ្ឋកិច្ច​ពិសេស ។​

ជនជាប់ចោទ​ឈ្មោះ យូ ហ៊ី​យ៉ុង ( Yoo Hee Young ) អាយុ​៦២​ឆ្នាំ បច្ចុប្បន្ន​កំពុង​ជាប់ពន្ធនាគារ​ប៉េ​ហ្ស៊ី ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​សេដ្ឋកិច្ច​ពិសេស ប្រព្រឹត្ត​កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០០៩ នៅ​ចំណុច​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្នុង​ប្រទេស​កូរ៉េ ៕