បញ្ចូល​ហ្គាស៍​ខុស​ស្តង់ដារ​ បណ្ដាល​ឲ្យ​ផ្ទុះ​របួស​មនុស្ស​ចំនួន​០៧​នាក់​​

236

​​សៀមរាប​ ៖ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប​ដែល​បាន​ចុះ​ផ្ទាល់​ក្រោយ​កើតហេតុ​បាន​ឲ្យ​​ដឹង​​​ថា​​នៅ​វេលា​ម៉ោង​១៣និង៣០​នាទី ​កាល​ពី​ថ្ងៃទី​០៩ ​ខែកុម្ភៈ ​ឆ្នាំ​២០១៦​ នៅ​ចំនុច​ភោជនីយដ្ឋាន​កូរ៉េ​ប៊ី​វុន​ ក្រុម​ទី​២៥ ភូមិ​គ្រួស​ សង្កាត់​ស្វាយដង្គំ ​ក្រុង​សៀមរាប ​មាន​ករណី​ផ្ទុះ​កំប៉ុង​ហ្គាស៍​ របស់​ម្ចាស់​ឈ្មោះ គីម​ ចាំង​ស៊ូ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ​។

ដែល​ស្នាក់នៅ​កន្លែង​កើត​ហេតុ​ខាងលើ ​បណ្ដាល​អោយ​របួស​មនុស្ស​ចំនួន​០៧​នាក់ ​ស្រី​០៦​នាក់ មាន​ឈ្មោះ​​ ៖ ​១-​ឈ្មោះ អឿ​ម វ៉ាន់​ ភេទ​ស្រី អាយុ​១៨​ឆ្នាំ​ មុខរបរ​ចុងភៅ​ មាន​ទី​លំ​ភូមិ​សួង ឃុំ​ប្រាសាទបាគង ​ស្រុក​ប្រាសាទបាគង (​របួសស្រាល​)​​ -​ឈ្មោះ ជា គឹម​ហេង​ ភេទ​ស្រី​ អាយុ​៥៥​ឆ្នាំ មុខរបរ​ចុងភៅ​ មាន​ទីលំនៅ​ភូមិ​វាល​ សង្កាត់​គោកចក ក្រុង​សៀមរាប (​របួសស្រាល​)​​ -​ឈ្មោះ ឡាយ គឹម​លី ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ភូមិ​ពាក់​ស្នែង​ថ្មី ស្រុក​បន្ទាយស្រី (​របួសស្រាល​)​​ -​ឈ្មោះ នាង ភេទ​ស្រី អាយុ​៣៧ មុខរបរ​ចុងភៅ ភូមិ​ជ័យ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប (​របួសធ្ងន់​)​​ -​ឈ្មោះ វី សុវណ្ណ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​គោកចក (​របួសស្រាល​)​​ -​ឈ្មោះ ដែន ច​ន្ធូ ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​លាងដៃ ស្រុក​អង្គរធំ (​របួសស្រាល​)​​ -​ឈ្មោះ ឆាយ សី ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ភូមិ​សួង ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង (​របួសស្រាល​)​

ជន​គ្រោះ​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​ជួយសង្គ្រោះ ​លើកលែងតែ ​ឈ្មោះ អឿ​ម វ៉ាន់ របួស​រលាកជើង​តែ​បន្តិច​​ មូលហេតុ​នៃ​ការ​ផ្ទុះ​នេះ​គឺ​បណ្ដាល​មក​ពី​បញ្ចូល​ហ្គាស៍​ពី​ធុង​ធំ​មក​កំប៉ុង​តូច​មិន​ប្រយ័ត្ន​ទើប​បណ្ដាល​អោយ​ផ្ទុះ​ឆេះ​របួស​មនុស្ស​។

ចំពោះ​ករណី​ផ្ទុះ​ធុង​ហ្គាស៍​នេះ​សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា​ចំពោះ​ការ​ខូច​ខាត់​គឺ​នៅ​មិនទាន់​ដឹង​នៅ​ចំនួន​នៃ​ការ​ខូចខាត​ពិត​ប្រាកដ​នោះ​ទេ​ ៕

12660417_938516626241420_2089071034_n 12665593_938516842908065_1208154029_n 12674378_938516849574731_1347619029_n 12674669_938516589574757_1582904467_n 12695952_938517436241339_1239585932_n 12696192_938516462908103_1909841229_n 12714341_938516442908105_229190796_n 12714383_938516606241422_610357098_n 12714511_938516392908110_83980305_n 12722034_938516686241414_1643428482_n​​