មន្ត្រី​សុខាភិបាល​ចិន​បាន​និយាយ​ថា ​គ្មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​ពី​ការ​រីក​រាលដាល​នៃ​វីរុស​ហ្ស៊ី​កា​ឡើយ

402
មន្ត្រី​សុខាភិបាល​ចិន​បាន​និយាយ​ថា ​គ្មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​ពី​ការ​រីក​រាលដាល​នៃ​វីរុស​ហ្ស៊ី​កាឡើយ

ចិន៖ អ្នកជំនាញ​មកពីអាជ្ញាធរសុខាភិបាល និង​ទប់ស្កាត់​ជម្ងឺឆ្លងរបស់​ប្រទេសចិន បាន​ពិភាក្សាពី​កាលៈទេសៈ​ជុំវិញ សេចក្ដីរាយការណ៍នៃ​វីរុស​ហ្ស៊ី​កាជា​លើកដំបូងរបស់​ប្រទេសនិយាយ​ថា មិន​មានអ្វី​ត្រូវ​ព្រួយបារម្ភជា​សាធារណៈ​ទេជាមួយអ្នក​ជម្ងឺ ដែលបានជា​សះស្បើយ​រួច​ទៅ​ហើយ​នោះ​។

​​អ្នក​ជម្ងឺបុរស​វ័យ ៣៤ឆ្នាំ​មកពី​ស្រុងកាង​ស៊ាន នៃខេត្តជាំ​ង​ស៊ីភាគ​ខាងកើតប្រទេស​ចិន​ បច្ចុប្បន្ន​មានសីតុណ្ហភាព​ក្នុង​រាងកាយ និង​មានទឹកមុខស្រស់ថ្លាធម្មតា​។​ លោក​ត្រូវ​បាន​គេ​រាយការណ៍ថា​ បាន​ធ្វើ​ដំណើរ​ទៅកាន់ប្រទេស​វេណេហ្ស៊ុយអេឡាកាលពី​ខែ​មុន និងបាន​បង្ហាញ​ពី​រោគសញ្ញា​ក្ដៅខ្លួន ,​ឈឺក្បាល និង​វិលមុខកាលពី​ថ្ងៃទី២៨ មករា មុន​ពេលត្រឡប់​មកស្រុកកំណើត​របស់លោកវិញកាលពី​ថ្ងៃ​ទី​៥ ខែកុម្ភៈតាមទីក្រុង​ហុងកុង និងទីក្រុងសិន​ជិន​។​ ​លោក វ៉ាង​យូ​ ប្រធាន​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជម្ងឺឆ្លង​របស់ប្រទេស​ចិន​និយាយ​ថា ការពិនិត្យ​ធ្វើតេស្ត​លើ​ឈាមរបស់​អ្នក​ជម្ងឺ​ត្រូវ​បាន​រក​ឃើញថា​ មានការ​ឆ្លង​វីរុស​ហ្ស៊ី​កាពិតមែន។ លោក​​បាន​ពន្យល់​ថា ដំណាក់កាលដំបូងជា​ធម្មតាមាន​ ៧​ថ្ងៃ​នៃ​ការ​ឆ្លង​មេរោគ​ឈាម​ដែល​ពួក​លោក​ហៅថា វី​រ៉េ​មៀ (viremia)។ មេ​រោគនេះនៅក្នុង​ឈាម បន្ទាប់មក​នឹងស្រក​ចុះ ឬបាត់​ទៅវិញ ខណៈ​ប្រព័ន្ធ​ភាពស៊ាំចាប់ផ្តើម មាន​ប្រតិកម្ម​ ប៉ុន្តែ​វា​នឹងនៅក្នុង​ប្រភេទ​ផ្សេងទៀត​នៃសារធាតុរាវ​ក្នុង​រាងកាយដូចជាទឹកនោម ,​ទឹកកាម​ និង​ទឹកមាត់ដែល​អាច​មាន​រយៈពេល​យូរជាង​នេះ​។

​យោង​តាម​លោក​វ៉ាង​ឲ្យ​ដឹង​ថា ករណីនេះបណ្ដាលមកពីសត្វ​មូស​ខាំ ដែលជាការ​ចម្លងសំខាន់គួរសមមួយ​នៃ​វីរុស​នេះ ប៉ុន្តែរដូវ​កាលបង្ក​កំណើត​របស់​សត្វ​មូស មិនទាន់មកដល់ក្នុង​ទឹកដី​ប្រទេស​ចិន​នៅឡើយ​ទេ​។ នេះ​អាច​និយាយ​បាន​ថា មានឱកាស​តិចតួចណាស់ដែល​វីរុសនេះ​នឹង​ចម្លងក្នុង​ប្រទេសនេះ ប៉ុន្តែ​លោក​បានផ្ដល់​អនុ​សាសន៍ឲ្យចាត់វិធានការ​គ្រប់គ្រង,​ ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​នេះ​នៅពេលអាកាសធាតុក្ដៅ​ជាង​នេះ​បន្តិច៕
​​អត្ថបទ៖ សុខ​មាន