រុស្ស៊ី​នឹង​ផ្ដល់​យុទ្ធសាស្ត្រ​យោធា​ដល់​អ៊ីរ៉ាក់​ ដើម្បី​វាយ​បង្ក្រាប​ក្រុម​ជ្រុល​និយម​​​នា​ពេល​​ចុង​ក្រោយ

194
រុស្ស៊ី​នឹង​ផ្ដល់​យុទ្ធសាស្ត្រ​យោធា​ដល់​អ៊ីរ៉ាក់​ ដើម្បី​វាយ​បង្ក្រាប​ក្រុម​ជ្រុល​និយម​​​នា​ពេល​​ចុង​ក្រោយ

រុស្ស៊ី៖ លោក មីទ្រី​ រ៉ូហ្គូហ្សីន​ ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី​មាន​ប្រសាសន៍​​ កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ម្សិលមិញ​ថា ​រុស្ស៊ី​នឹង​បង្កើន​ការ​គាំទ្រ​ផ្នែក​យោធា​​របស់​ខ្លួន ​​ឱ្យ​បាន​ច្រើន​​ថែម​ទៀត​តាម​ទីកន្លែង​​មួយ​ចំនួន​​​ក្នុង​អ៊ីរ៉ាក់​​ នា​ពេល​ចុងក្រោយ​​នេះ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​នៅ​ឯ​សន្និសីទ​​សារព័ត៌មាន​​ ក្រោយ​ពេល​​មាន​ការ​​ប្រជុំ​​បិទ​ទ្វារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ាក់​ លោក​ អីប្រាហីម អាល់​ចាហ្វារី នៅ​ទីក្រុង​​បាដាដ​រួច​មក​នោះ លោក រ៉ូ ហ្គូហ្សីន​ បាន​បន្ត​ថា​ រុស្ស៊ី​នឹង​ដោះ​ស្រាយ​​​នូវ​មធ្យោបាយ​​​បី​យ៉ាង​​ ទី១ គឺ​បំឡាស់​ប្ដូរ​​លើ​ផ្នែក​ព័ត៌មាន​ជាមុន, ហើយ​​ទី២​ និង​ទី៣​គឺ​រុស្ស៊ី​ត្រូវ​​បណ្ដុះ​បណ្ដាល​​ហ្វឹកហ្វឺន​ដល់​ផ្នែក​​យោធា​អ៊ីរ៉ាក់​ និង​បន្ទាប់​មក​ត្រូវ​​ផ្ដល់​អាវុធ​រួម​ទាំង​សម្ភារ ​ទៅ​ដល់​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​។ លោក​ឧបនាយករដ្ឋមន្ត្រី​បន្ត​ថា ក្រុម​កង​ទ័ព​ និង​ក្រុម​ស៊ើប​អង្កេត​​រុស្ស៊ី​បាន​​ពង្រាយ​​​កម្លាំង​ក្នុង​ស៊ីរី​រួម​មក​ហើយ​ ធ្វើ​ឡើង​តាម​តម្រូវ​ការ​ស្នើ​សុំ​​របស់​រដ្ឋាភិបាល​ស៊ីរី​ រួម​ទាំង​ការ​ផ្ដល់​ព័ត៌មាន​​ត្រឹម​ត្រូវ​ដល់​រុស្ស៊ី​ផង​។

​លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ាក់​បន្ត​ថា ​អ៊ីរ៉ាក់​នៅ​មាន​តម្រូវ​ការ​វិស័យ​យោធា​ច្រើន​ថែម​ទៀត​​ បើ​ទោះ​បី​តំបន់​មួយ​ចំនួន​បាន​​រំដោះ​​​​យក​ពី​ក្រុម​ជ្រុលនិយម​​រួច​មក​ហើយ​ក៏​ដោយ​៕

អត្ថបទ៖ រិទ្ធី