​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ក្រឡាប់​ផ្ងារ​ជើង ​របួស​២​នាក់​សង្ស័យ​តៃកុង​ងងុយដេក

464

សៀមរាប ​៖​ រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ក្រឡាប់​ផ្ងារ​ជើង​សង្ស័យ​តៃកុង​ងងុយដេក​បណ្ដាល​ឲ្យ​ជ្រុល​ចង្កូត​ធ្លាក់​ពី​ផ្លូវ​ក្រឡាប់​ផ្ងារ​ជើង​បណ្ដាល​ឲ្យ​រង​របួស​ចំនួន​២​នាក់​។​

ហេតុការណ៍​បង្ក​ការ​ភ្ញាក់​ផ្អើល​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ៥​និង​៣០​នាទី​ព្រឹក ថ្ងៃទី ១១​ខែ​កុម្ភៈ​ឆ្នាំ​២០១៦ ត្រង់​ចំនុច ភូមិ​ថ្នល់​ដាច់ ឃុំ​ស​ង្វើ​យ​ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

ប្រភព​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​ ៖ ​ដំបូង​ឮសូរ​សំ​លេង​ប្រាវ​លាន់ឮ​ដូច​រន្ទះបាញ់​លុះ​មកដល់​ជិត​ឃើញ​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​១​គ្រឿង​ ពណ៌​ក្រហម​ផ្លូវ​ប្រាំ​ គ្មាន​ស្លាក​លេខ​ត្រឹមត្រូវ​តាម​បច្ចេកទេស​បាន​ដឹក​ស្រា​បៀរ​ពី​ខេត្ត​ព្រះសីហនុ​ឆ្ពោះទៅ​ខេត្តសៀមរាប​មកដល់​ចំនុច​កើត​ហេតុ​សង្ស័យ​អ្នក​បើកបរ​​ងងុយដេក​ឬ​ស្រវឹង​ហើយក៏​រ៉េ​ចង្កូត​ក្រឡាប់​ផ្ងារជើង​ក្រោយ​មក​ឃើញ​តៃកុង​និង​ប្រូ​ឡាន​លូន​ចេញពី​ក្រោម​រថយន្ត​។ លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​ស្តីទី ស្រុក​

ជីក​រែង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១២​ខែកុម្ភៈ​នេះ​ថា​៖​តាម​ការសាកសួរ​នាំ​តៃកុង​ប្រាប់​ថា​ងងុយដេក​១​ភាំង​ក៏​រ៉េ​ចង្កូត​ធ្លាក់​ថ្នល់​ក្រឡាប់​តែម្ដង​ក្នុង​នោះ​តៃកុង​របួស​ ថ្លោះ​ជើង​ស្ដាំ​ចំណែក​ប្រូ​ឡាន​គ្រាន់​របួសស្រាល​តែ​ពុំ​មាន​នរណា​គ្រោះថ្នាក់​ដល់​ជីវិត​ទេ ។​

លោក​អធិការ​​​បន្ត​ឲ្យ​ដឹង​ថា​៖ ​តៃកុង​ឡាន​ ឈ្មោះ ​ធា​អាយុ​២១​ឆ្នាំ​រស់នៅ​ខេត្តកំពង់ចាម​និង​ប្រូ​ឡាន​ ឈ្មោះ​តិល​ឆាយ​ប្រុស​អាយុ​២១​ឆ្នាំ​រស់នៅ​ខេត្ត​ជាមួយគ្នា​ចាប់​តាំងពី​ពេល​ក្រឡាប់​រហូតមកដល់​ល្ងាច​ក៏​មិនទាន់​រុះរើ​ស្រា​បៀរ​ដែល​ខូចខាត​នោះ​រួច​នៅឡើយ​ទេ​តាម​ការ​សន្និដ្ឋាន​ខូចខាត​ស្រា​បៀរ​ប្រហែល ៤០​ភាគរយ​៕​

2 3 4 5