​XuetongCai​ នឹង Ryo Aono​ សុទ្ធតែ​បាន​យកឈ្នះ​ការប្រកួត​ជិះ​ស្គី​នៅ​ទីក្រុង ​Sapporo ប្រទេស​ជប៉ុន​

298
​XuetongCai​ នឹង Ryo Aono​ សុទ្ធតែ​បាន​យកឈ្នះ​ការប្រកួត​ជិះ​ស្គី​នៅ​ទីក្រុង ​Sapporo ប្រទេស​ជប៉ុន​

ជិះ​ស្គី​៖ ​ការប្រកួត​ជិះ​ស្គី​ប្រើ​បច្ចេកទេស​ជំនាញ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង Sapporo ក្នុង​ប្រទេស​ជប៉ុន​បាន​បញ្ចប់​ហើយ​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ ដោយ​កីឡាករ Ryo Aono​ ជាមួយនឹង​កីឡាការិនី XuetongCai​ ជា​អ្នកឈ្នះ​រៀងៗ​ខ្លួន​ក្នុង​កម្មវិធី Snowboarding World Cup ដែល​ជា​កម្មវិធី​ចុងក្រោយ​គេ​សម្រាប់​រដូវ​កាល​ប្រកួត 2015-2016។

​​ដំបូង​នេះ​គឺជា​ការប្រកួត​ផ្នែក​ស្ត្រី​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​កីឡាការិនី CaiXuetong របស់​ចិន​ជា​អ្នក​ដណ្ដើម​បាន​ពិន្ទុ​ខ្ពស់​ជាងគេ ក្រោយពី​បញ្ចេញ​ក្បាច់​បាន​ល្អ​ពី​ការប្រើ​ស្គី​របស់​ខ្លួន​ទទួល​បាន 91.50 ពិន្ទុ នឹង​ជា​ជ័យជំនះ​លើក​ទី ២ នា​រដូវ​កាល​នេះ​របស់​នាង ។ រីឯ​អ្នក​លេខ ២ ធ្លាក់​ទៅលើ​កីឡាការិនី​មិត្ត​រួម​ជាតិ Liu Jiayu​ ដោយ​ទទួល​បាន 87.00 ពិន្ទុ នឹង​លំដាប់​ទី ៣ កីឡាការិនី​បារាំង ClemenceGrimal​ មាន 84.00 ពិន្ទុ។​ ​តាមរយៈ​ជ័យជំនះ​នេះ​នាង CaiXuetong ដណ្ដើម​យក​ជើងឯក​ស្គី​ពិភពលោក​ជា​លើក​ទី ៤ របស់​នាង​ក្រោយ​មាន 2500​ពិន្ទុ ខណៈ​ដែល​កីឡាការិនី​អាមេរិកកាំង Kelly Clark លេខ ២ មាន ២០០០ ពិន្ទុ នឹង​លេខ ៣ ពិភពលោក Chloe Kim អាមេរិក​ដែរ។

​ដោយឡែក​ឯ​ការ​ប្រកួត​ផ្នែក​បុរស​ផ្តាច់ព្រ័ត្រ​វិញ​កីឡាករ​ជប៉ុន Ryo Aono​ ដែល​ជា​ជើងឯក​ឆ្នាំ 2007 នឹង 2009 ជា​អ្នក​ដណ្ដើម​បាន​ជ័យជំនះ​នៅ Sapporo នេះ ជាមួយនឹង​ការស្វែងរក​បាន 94.25 ពិន្ទុ​កីឡាករ​លំដាប់​ទី ២ សញ្ជាតិ​ហ្វាំងឡង់ Markus Malin​នឹង​លេខ ៣ កីឡាករ​ម្ចាស់ផ្ទះ Rai Katayama ផង​ដែរ​មាន 92 ពិន្ទុ។​ ​ដូច្នេះ​គឺ​កីឡាករ​ជប៉ុន Ryo Aono​ ដណ្ដើម​បាន​ជើងឯក​ស្គី​ពិភពលោក​ផ្នែក​បុរស​នេះ​ជា​លើក​ទី ៣ របស់​ខ្លួន​បាន​សម្រេច​ក្រោយពី​មាន​ពិន្ទុសរុប 3250 នឹង​លេខ ២ ដៃគូ​មិត្ត​រួម​ជាតិ Katayama មាន​ត្រឹមតែ 1750 ពិន្ទុ​ប៉ុណ្ណោះ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ