ឯក​ឧត្តម ​ហ៊ុន​ ម៉ាណែត ​អំពាវនាវ​យុវជន​ត្រូវ​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​ស្រប​ទៅជា​មួយ​ការ​អភិវឌ្ឍន៍​របស់​ជាតិ​

370

កំពង់ចាម៖ ឯក​ឧត្តម​ ហ៊ុន​ ម៉ាណែត​ អនុ​ប្រធា​នក្រុ​មការងា​រយុវ​ជនគណបក្ស​ប្រជាជនកម្ពុ​ជាថ្នា​ក់កណ្តាល​ បាន​មាន​ប្រសាស​ន៍ថា ​យុវ​ជន​ត្រូវ​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​ស្របទៅ​ជាមួ​យការ​អភិវឌ្ឍ​របស់​ជាតិ​ កុំឲ្យ​ការ​អភិវឌ្ឍ​ខ្លួន​ឯង​(មហិច្ចតា) បំផ្លាញជាតិ និង​បំផ្លាញ​អ្នក​ដទៃ។​


ឯក​ឧត្តម ​ហ៊ុន​ ម៉ាណែត ​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ឱកាស​ដែល​ឯក​ឧត្តមអញ្ជើញ​ប្រធានគណៈ​អធិបតីក្នុង​ពិធី​បញ្ចូល​សមាជិក​គណ​បក្សប្រជាជន​កម្ពុជា​ខេត្ត​រតនគីរី​នាថ្ងៃ​ទី១៥​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៦​ដែល​ពិធី​នេះ​មានការ​ចូល​រួម​ពី​ប្រធានគ​ណៈកម្មាធិការ​បក្ស​ខេត្ត​ ប្រធាន​ក្រុម​ការងារយុវ​ជន​បក្ស​ខេត្ត​ និង​ សមាជិក​សមាជិកា ​សកម្ម​ជន​យុវជនប​ក្សជាង​៤០​០នាក់​។
ឯក​ឧត្តម​បញ្ជាក់​ថា​ គណបក្សប្រជាជន​គឺ​ជាគណបក្ស​ដែល​ធំជា​ងគេក្នុង​ការ​ដឹកនាំប្រទេស​ដែល​បាន​ខិតខំដោះ​ស្រាយ និង​ធ្វើកា​រងារជា​ច្រើន​ដើម្បី​ជាតិ​ និង​ជា​ប្រជាជន​។ វា​ជាកិត្តិយស​ និង​ឱកាសរបស់​យុវជន​ដែល​បាន​ការសម្រេច និង​ទទួល​ស្គាល់​របស់​គណបក្ស​ ហើយ​យុវជនបាន​ទទួល​នូវ​លផល​ប្រយោជន៍​ចំនួន​០២​ គឺ​ផលប្រយោជន៍​ដោយ​ផ្ទាល់​ដែល​សំដៅ​ទៅលើកា​រទទួល​បាន​តួនាទី​ និង​ភារកិច្ច​ដោយ​ផ្ទាល់​ពី​បក្ស​និងផល​ប្រយោជន៍ដោយ​ប្រយោលសំដៅទៅ​លើផលប្រយោជន៍​រួម​ដែល​បានមកពីការ​កសាងស​ន្តិភាព​ ស្ថេរ​ភាព​ ដែល​ធ្វើឲ្យ​យុវជន​មាន​ឱកាស​ទទួល​ការ​អប់​រំ ការ​កសាង​សមត្ថិ​ភាព​ និង​មាន​ការ​ចូល​រួម​កាងា​រសង្គម​ជា​ច្រើន។
ឯក​ឧត្តម​បាន​សង្កត់​ធ្ងន់​ថា ​វា​មិន​សំខាន់​ទៅ​លើឋានៈ ​តួនាទី​ខ្ពស់​នោះ​ទេ ​សំខាន់​យើង​មាន​ ឆន្ទៈ​មនសិការ ខិត​ខំធ្វើអំពើល្អ​ដើម្បី​បក្ស​និង​ផល​ប្រសង្គម​។
បន្ទាប់​មក​ តំណាង​សមាជិក​គណបក្ស​ប្រជាជ​នខេ​ត្តរតនៈ​គីរី​បាន​ឡើង​ប្តេជ្ញា​ចិត្តគោ​រព​លក្ខន្តិកៈ គោល​ការ​ គោលន​យោបាយ​របស់​បក្ស​ និង​បោះឆ្នោ​តគាំទ្រ​បេក្ខភាព​សម្តេចតេ​ជោ ​ហ៊ុន ​សែន ជា​នាយករដ្ឋម​ន្ត្រីគ្រប់ៗ​អាណត្តិ៕

saasas2

saasas1