Massimiliano Allegri ជា​គោល​ធំ​បំផុត​ក្នុង​ការ​កាន់​តំណែង​គ្រូបង្វឹក​នៅ Chelsea

397
Massimiliano Allegri ជា​គោល​ធំ​បំផុត​ក្នុង​ការ​កាន់​តំណែង​គ្រូបង្វឹក​នៅ Chelsea

បាល់ទាត់៖ បន្ទាប់ពី​បណ្ដេញ​គ្រូបង្វឹក​ព័រទុយហ្គាល់ Jose Mourinho ចេញពី​តំណែង​ជំនួស​ដោយ​គ្រូបង្វឹក​បណ្ដោះអាសន្ន Guus Hiddink ដែល​ជា​មិត្ត​ភក្តី​ជិត​ស្និត​របស់​ប្រធាន​ក្លឹប Roman Abramovich នោះ​តោ​ខៀវ Chelsea នឹង​ត្រូវ​មាន​គ្រូបង្វឹក​អចិន្ត្រៃយ៍​រដូវ​កាល​ក្រោយនេះ ដែល​គោលដៅ​ធំ​បំផុត​នោះ​គឺ​គ្រូបង្វឹក Juventus បច្ចុប្បន្ន Massimiliano Allegri​។

​​តាម​ប្រភព​ព័ត៌មាន Mirror របស់​ចក្រភព​អង់គ្លេស​បាន​ចុះផ្សាយ​ថា Massimiliano Allegri ជា​គោល​ដៅ​ឈានមុខ​គេ​នៃ​ជំរើស​របស់ Chelsea ដែល​រួមមាន​គ្រូបង្វឹក Atletico Madrid, Diego Simeone និង​គ្រូបង្វឹក​ជំរើស​ជាតិ​អ៊ីតាលី Antonio Conte​។ លោក Massimiliano Allegri បច្ចុប្បន្ន​មាន​វ័យ ៤៨​ឆ្នាំ ធ្លាប់​ចំណាយពេល​ដឹកនាំ​ក្រុម​ជាច្រើន​ក្នុង​ទឹកដី អ៊ីតាលី និង ចុងក្រោយ​បំផុត​ដឹកនាំ Juventus ឆ្នាំ ២០១៤ រហូតមកដល់​បច្ចុប្បន្ន​មាន​ស្ថិតិ​ដឹកនាំ​សរុប ៩២ ប្រកួត ឈ្នះ ៦២ ស្មើ ១៨ និង ចាញ់ ១២ ពោល​គឺ​មាន​ភាគរយ​ឈ្នះ ៦៧.៣៩% ជួយ Juventus ឈ្នះ​ជើងឯក​អ៊ីតាលី Series A រដូវ​កាល​មុន និង​នាំ Juventus ដល់​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League តែ​ចាញ់ Barcelona​។​ ​ដោយឡែក Chelsea បច្ចុប្បន្ន​ឈរ​លេខ ១២ ក្នុង​តារាង កំពុង​មាន​កំណត់ត្រា​មិនដែល​ចាញ់​ចាប់តាំងពី​តែងតាំង​គ្រូបង្វឹក​បណ្ដោះអាសន្ន Guus Hiddink៕
​អត្ថបទ​៖​នាង សុភា​វុ​ធ