សម្ដេច​តេ​ជោ ​ហ៊ុន ​សែន​ កំពុង​ធ្វើដំណើរ​ត្រលប់មក​កម្ពុជា​វិញ​

468

ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន កំពុង​ធ្វើ​ដំណើរ​តាម​យន្តហោះ យ៉ាង​យូរ​ម៉ោង​១១​យប់​ទី​១៨កុម្ភៈ នឹង​មកដល់​កម្ពុជា​វិញ នេះ​បើ​តាម​ផេ​ក​របស់​សម្ដេច​។​

សម្ដេច​សរសេរ​ថា ​ខ្ញុំ​ចង់​បញ្ជូន​សារ​ពីលើ​យន្តហោះ​ ដែល​កំពុង​ហោះ​លើ​អាកាស​ក្នុង​កំពស់​ជាង​៩​គីឡូម៉ែត្រ ។ ខ្ញុំ​មិន​ដឹង​ថា​យន្តហោះ​ស្ថិតនៅ​តំបន់​ណា​ទេ ក្នុង​ដំណើរ​ពី​ប្រលាន​យន្ត ហោះ San Francisco ទៅ​ប្រលានយន្តហោះ​ហុងកុង​

ដែល​ប្រើ​រយៈពេល​ហោះ​ជាង​១២​ម៉ោង ​ក្នុង​ចម្ងាយ​ផ្លូវ​ជាង​១​ម៉ឺន​ គីឡូម៉ែត្រ​។ តាម​ផែនទី​បង្ហាញ ផ្លូវ​ហោះ ​ពេល​ខ្ញុំ​បង្ហោះ​នេះ​យើង​ កំពុង​ស្ថិត​នៅ​លើ​សមុទ្រ​។​

បច្ចេកវិជ្ជា​បច្ចុប្បន្ន​អនុញ្ញាត​ឱ្យ​យើង​ធ្វើការ​ទំនាក់ទំនង​គ្នា​បាន​យ៉ាង ​ងាយស្រួល​​សង្ឃឹមថា​ខ្លឹមសារ​នេះ ​និង​បាន​ដល់​បងប្អូន​ជនរួមជាតិ ព្រោះ​ខ្ញុំ​បាន​ទំនាក់ទំនង​ជាមួយ​កូន​ខ្ញុំ​តាម Whatsapp

នេះ​ជា​រូបភាព​នៅក្នុង​យន្តហោះ ដែល​ខ្ញុំ​ថត​មុន​ពេល​ខ្ញុំ​បង្ហោះ​ចេញ​តាម ​Facebook ​របស់ខ្ញុំ​ យ៉ាង​យូរ​ម៉ោង​១១​យប់ ថ្ងៃ​ព្រហស្បតិ៍​ ទី​១៨ កុម្ភៈ​ខ្ញុំ​និង​គណៈប្រតិភូ​នឹង​ទៅដល់​មាតុភូមិ​ជាទី​ស្រឡាញ់​នៃ​យើង​៕