ជំនួយ​ស្បៀងអាហារ​ត្រូវ​បាន​បញ្ជូន​ទៅ​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ស៊ូដង់​ខាងត្បូង​

357
ជំនួយ​ស្បៀងអាហារ​ត្រូវ​បាន​បញ្ជូន​ទៅ​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ស៊ូដង់​ខាងត្បូង​

ស៊ូដង់​ខាងត្បូង​៖ ប្រទេស​ស៊ូដង់​ខាងត្បូង​កំពុង​ប្រឈម​ ភាព​អសន្តិសុខ​ចំណីអាហារ​មិន​ធ្លាប់មាន​កាលពី មុន​ជា​មួយ​មនុស្ស​ជិត​ ២៥%នៃប្រជាជន​សរុប​របស់​ប្រទេស ត្រូវការជំនួយស្បៀងអាហារបន្ទាន់​។​ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​មួយចំនួន​របស់​អង្គការសហប្រជាជាតិ​។

T18
​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិបាន​ព្រមាន​ថា មនុស្សយ៉ាងហោចណាស់​ ៤ម៉ឺននាក់ស្ថិត​នៅ​លើគែមនៃ​គ្រោះមហន្តរាយ។​ ​អង្គការ​ស្បៀងអាហារ និងកសិកម្មនៃ​អង្គការសហប្រជាជាតិ (FAO) អង្គការ​មូលនិធិកុមារ​នៃ​អង្គការសហប្រជាជាតិ (UNICEF) និងកម្មវិធីស្បៀងអាហារ​ពិភពលោក (WFP)​ បាន​និយាយ​ថា ចំនួន​ទាំងនេះ​ជា​រឿង​គួរ​ឲ្យ​បារម្ភយ៉ាង​ខ្លាំង ព្រោះពួកគេ​បង្ហាញពី​ការ​កើន​ឡើង​នៃភាព​អត់​ឃ្លាន អំឡុងក្រោយរដូវ​កាល​ប្រមូល​ផលនៅពេលប្រទេសនេះមាន​សុវត្ថិភាព​ស្បៀងអាហារបំផុត។​


​កាលពី​ដើមខែ​នេះអង្គការ WFP បានដឹកជញ្ជូន​អាហារ​ដល់​ប្រជាជនក្នុង​តំបន់យូ​អៃ (Yuai region)​ តាមផ្លូវ​គោក​ជា​លើកដំបូងចាប់តាំងពីខែធ្នូរ​ ២០១៣ ដោយការ​រឹតត្បិតនៃ​ការ​ធ្វើ​ដំណើរ​។ ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ   កំពុង​អំពាវនាវ ​ឱ្យ​បង្កើនល្បឿន​អនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាព ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំមុន​ និង​បន្ធូរ​បន្ថយកា​រឹតត្បិត​នៅ​តាម​ផ្លូវ​ទៅកាន់តំបន់​មាន​ជម្លោះ ដើម្បីដឹកជញ្ជូន​ស្បៀងអាហារចាំបាច់ច្រើនបន្ថែម​ទៀត ផ្គត់ផ្គង់​ទៅដល់​មនុស្សក្នុង​តំបន់​រង​ការ​ប៉ះ​ពាល់ធ្ងន់ធ្ងរ​បំផុត៕

អត្ថបទ៖ សុខ​មាន