អាមេរិក​ចោទ​ប្រកាន់​ក្រុម​រដ្ឋ​អ៊ីស្លាម​​ប្រើប្រាស់​អាវុធ​គីមី​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និង​ស៊ីរី​កាល​ពី​ឆ្នាំ​មុន

415
អាមេរិក​ចោទ​ប្រកាន់​ក្រុម​រដ្ឋ​អ៊ីស្លាម​​ប្រើប្រាស់​អាវុធ​គីមី​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និង​ស៊ីរី​កាល​ពី​ឆ្នាំ​មុន

អាមេរិក៖ លោក​ ម៉ាក តូនឺ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​​ ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា អាមេរិក​មាន​ជំនឿ​ថា ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​​បាន​ប្រើប្រាស់​​អាវុធ​គីមី​​ វាយប្រហារ​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់​​កាល​ពី​ឆ្នាំ​មុន។

លោក ម៉ាក តូនឺ ឱ្យ​ដឹង​ដោយ​យោង​តាម​​សេចក្តី​រាយការណ៍ ​​ពី​ក្រុម​បះបោរ​​ស៊ីរី​បាន​ឱ្យ​ឃើញ​​អំពី​ក្រុម​​បះបោរ​​រដ្ឋ​អ៊ីស្លាម​​ បាន​ប្រើប្រាស់​​អាវុធ​ឧស្ម័ន​​គីមី​​នៅ​ទីក្រុង​​ម៉ារៀ​នា​ថ្ងៃ​ទី២១ ខែ​សីហា​ នៅ​ភាគ​ខាង​ជើង​​ទីក្រុង​អាឡេប៉ូ​ប្រទេស​ស៊ីរី។ សេចក្តី​រាយការណ៍​ឱ្យ​ដឹង​ទៀត​ថា ក្រុម​បះបោរ​ឌៀស ឬ​ហៅថា​ក្រុម​អាយស៊ីស​ ក៏​បាន​ប្រើប្រាស់​​អាវុធ​គីមី​វាយប្រហារ​​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែរ​ ដែល​នេះ​ជា​កំណត់​សម្គាល់​​អំពី​​ការ​ប្រើប្រាស់​​​អាវុធ​គី​មី​​​ក្នុង​ប្រទេស​នេះ​ ចាប់​តាំង​ពី​លោក​អតីត​ប្រធានាធិបតី​ សាដាម ហ៊ូសេន​ បាន​ធ្លាក់​ចេញ​ពី​មុខ​តំណែង​​ដោយ​អាមេរិក​​ចាប់​ខ្លួន​យក​ទៅ​នោះ។

យោង​តាម​ប្រភព​ព័ត៌មាន​​ភ្នាក់ងារ​​អង្កេត​អាវុធ​គីមី​ហៅ​កាត់ OPCW បញ្ជាក់​ថា ​ក្រោយ​ការ​ពិនិត្យ​ និង​ព្យាបាល​ក្រុម​អ្នក​ប្រយុទ្ធ​ឃឺត​ចំនួន ៣៥​នាក់​​មក​គេ​បាន​សន្លប់​​ពុល​ និង​មាន​របួស ​ក្នុង​ពេល​វាយ​ប្រហារ​កាល​ពី​ក្នុង​ខែសីហា​ឆ្នាំ​មុន។ ចំហាយ​របស់​អាវុធគីមី​មាន​ដូច​ជា​ រលាក​ភ្នែក​ធ្វើ​ឱ្យ​ក្រហម​ និង​ធ្វើ​ឱ្យ​ថប់​​ដង្ហើម​ទន់​ដៃ​ជើង​ជា​ដើម​ ហើយ​អាវុធ​គីមី​បែប​នេះ​​ធ្លាប់​ត្រូវ​គេ​ប្រើប្រាស់​​ ក្នុង​សម័យ​​សង្គ្រាម​លោក​លើក​ទី១​ដែរ៕​
អត្ថបទ៖ រិទ្ធី