រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ប្រទេស​កូរ៉េខាងជើង

326
រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ប្រទេស​កូរ៉េខាងជើង

ជប៉ុន៖ រដ្ឋមន្ត្រីការបរទេសជប៉ុន​លោក ហ៊្វូមី​អូ គី​ហ្សី​ដា នៅ​ថ្ងៃ​សុក្រ​នេះបាន​ស្វាគមន៍​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត ដោយសហរដ្ឋអាមេរិកលើ​ប្រទេសកូរ៉េខាងជើង។

​លោក​ប្រធានាធិបតីអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បានវាយបកកូរ៉េខាងជើង​ជាមួយការរឹតត្បិត កាន់​តែ​ខ្លាំង​ជាង​មុន​កាលពីម្សិលមិញ បន្ទាប់ពីប្រទេសក្នុងតំបន់អាស៊ី​មួយ​នេះ ផ្គើន​នឹងពិភពលោក​ក្នុង​ការ​ជំរុញកម្មវិធី ​អាវុធ​ប្រល័យ​លោករបស់​ខ្លួនតែរយៈពេលប៉ុន្មាន​សប្ដាហ៍ បន្ទាប់ពី​ខ្លួនបាន​បាញ់​រ៉ុកកែតរយៈ​ចំងាយ​ឆ្ងាយ និងបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរក្រោម​ដី​ជាលើក​ទី​៤ របស់​ខ្លួន។ សកម្មភាព​ទាំង​២ បាន​នាំ​ឲ្យ​មានការ​ថ្កោលទោសទូទាំង​ពិភព​លោកតប​ទៅ​នឹង ប្រទេសឯក​ការ​ដាច់​ពី​ពិភពលោកមួយ​នេះ និង​បង្ក​ឲ្យ​មាន​ភាព​ភ័យខ្លាច​កាន់តែ​ខ្លាំង​ថា  ប្រទេសនេះ​នៅតែ​បន្តសំដៅទៅ​រក​ការបង្កើតអគារ​ឃ្លាំង​អាវុធ​អា​តូ​មិ​កមួយ​។

​ការពង្រីក​ការ​ដាក់​ទណ្ឌកម្មនេះកំពុងត្រូវ​បានដាក់ ខណៈសហរដ្ឋអាមេរិក និងប្រទេស​ចិនស្ថិត​ក្នុងការ​ចរចា​ល្អិត​ល្អន់ជុំវិញ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើការ​ដាក់​ទណ្ឌកម្ម​ថ្មីទៅលើ​ប្រទេស​​កូរ៉េខាងជើង៕
អត្ថបទ៖ សុខ​មាន