ក្រសួងការពារជាតិ​ បាន​ត្រៀមកម្លាំង​ទ័ព​មួក​ខៀវ​ជាង​៣០០​នាក់​ចាត់​បញ្ជូន​ទៅ​ប្រទេស​ម៉ាលី​

338

ភ្នំពេញ៖ ​នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​កំលាំង​ថែរក្សា​សន្តិសុខ​កំពុងធ្វើការ​ហ្វឹកហ្វឺន ​នៅ​ទីលាន​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ​ស្ថិត​ក្នុង​ខេត្ត​កំពង់​ស្ពឺ ACO នា​ថ្ងៃទី​១៩​ខែកុម្ភៈ​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ គ្រប់គ្រង​កំលាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម បាន​ថ្លែង​ថា កងកម្លាំង​ទ័ព​មួក​ខៀវ​ដែល​បាន​កំពុង ​បាន​ធ្វើការ​ហ្វឹកហ្វឺន​នា​ពេលនេះ នឹងត្រូវ​ចាត់​បញ្ជូន​ទៅ​បំពេញបេសកកម្ម​ពហុខា្នត​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ម៉ាលី​នៅក្នុង​ខែ​មិនា និង​ខែមេសា​ខាងមុខនេះ ហើយ​បន្ទាប់​បញ្ជូន​នេះ នឹង​ត្រូវ​ធ្វើឡើង​បន្ទាប់ពី​កង​ចាស់​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ម៉ាលី និង​ចប់​អាណត្តិ​រយៈពេល​១​ឆ្នាំ​នៅក្នុង​អំឡុង​ខែមេសា​ខាង​មុខ​នេះ​។

ឯកឧត្តម សែម សុវណ្ណនី បន្តថា​ កង​ថ្មី​ ដែល​កំពុង​បានធ្វើការ​ហ្វឹកហ្វឺន​នា​ពេល ​គឺ​កំពុង​បាន​ហ្វឹកហាត់​លើ​ជំនាញ​បច្ចេកទេស​វិស្វកម្ម​ជំនាញ​បោសសម្អាត​មីន​និង​កំទេច​គ្រឿងផ្ទុះ និង​មានការ​ពិនិត្យ​ការរៀនសូត្រ​បច្ចេកទេស​បើកបរ​រថយន្ត​គ្រប់​ធុន​ព្រមទាំង​ការរៀនសូត្រ​ភាសា​បារាំង​និង​រៀនសូត្រ​ជំនាញ​កុំព្យូទ័រ​ជាដើម​។​

​​ឯកឧត្តម​បាន​ហៅ​ការ​ហ្វឹកហ្វឺន​នេះ​ថា ​ជា​ការ​ជា​ហ្វឹកហ្វឺន​ដើម្បី​បង្កើន​សមត្ថភាព​យក​ប្រៀប​នៅពេល​ទៅ​បំពេញការងារ​ឲ្យ​បាន​ជោគជ័យ ហើយ​រាល់​ជំនាញ​ដែល​កំពុង​រៀនសូត្រ​ដក​ពិសោធន៍​រាល់​មុខជំនាញ​បច្ចេកទេស​ពី​គ្រូ​ឧទ្ទេសនាម​ពី​ជំនាញ​មកពី​UN នឹង​ផ្តល់​ទុន​ជាច្រើន​សម្រាប់​កងកម្លាំង​ទាំងអស់​នៅពេល​ចេញ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ដោយមាន​ជំនាញ​បច្ចេកទេស​ច្បាស់លាស់​៕​