​បញ្ជូន​ប្ដី​ប្រពន្ធ​ពីរ​នាក់​ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រា​ក់​ជាង​៣៧​ម៉ឺន​ដុល្លារ​មក​តុលាការ​

294

ភ្នំពេញ ​​៖ ស្ត្រី​ម្នាក់​ជា​ប្រធាន​គណនេយ្យ​នៅ​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​គ្រុប​និង​ប្ដី ត្រូវ​បាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ករណី​ឆបោក​ប្រាក់​ប្រមាណ​ជាង​៣៧​ម៉ឺន​ដុល្លារ​អាមេរិក ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​ស្ថិត​ក្រោម​ការ​សាកសួ​រ​របស់​លោក​ព្រះរាជអាជ្ញា​រង តុ​ប ឈុន​ឡុង ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ​ផាត ​ចរិយា​ អាយុ​៣៨​ឆ្នាំ ជា​ប្រធាន​គណនេយ្យ​នៅ​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​គ្រុប​និង ប្ដី​ឈ្មោះ ហ៊ កុសល អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣​បេ ផ្លូវ​លេខ​៦០ ភូមិ​មានជ័យ សង្កាត់​មានជ័យ ខណ្ឌមានជ័យ ត្រូវ​បាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ តាម​ពាក្យបណ្ដឹង​របស់​លោក​មេ​ធា​វី​ឈ្មោះ ប៉ិ វណ្ណៈ តំណាង​ស្របច្បាប់​របស់​ក្រុមហ៊ុន​ពិភព​ថ្មី ចោទប្រកាន់​ពី​បទ​ឆបោក​ប្រាក់​ប្រមាណ​ជាង​៣៧​ម៉ឺន​ដុល្លារ​អាមេរិក ។​

នៅ​ដំណាក់កាល​សមត្ថកិច្ច ស្ត្រី​ឈ្មោះ ផាត ចរិយា បាន​សារភាព​ថា លុយ​ទាំងនេះ ខ្លួន​បាន​យក​ឲ្យ​ប្តី​លេងល្បែង​ចាញ់​អស់ ៕​