ឯក​ឧត្តម ​ហ៊ុន​ ម៉ាណែត អំពាវនាវ​ឱ្យសិ​ស្ស ​និស្សិត​ប្តេជ្ញា​ចិត្ត​រៀន​សូត្រ​ឱ្យ​ចប់​ដើម្បី​អនាគត​ដ៏​វែង​ឆ្ងាយ

578

ព្រះសីហនុ៖ ឯក​ឧត្តម ​ហ៊ុន​ ម៉ាណែត​ ប្រធាន​សមាគម ​អ ម តរឺ AMT បាន​ស្នើឱ្យ​សិស្ស ​និស្សិត​ប្តេជ្ញា​ចិត្ត​រៀន​សូត្រ​ឱ្យ​ចប់​ដើម្បី​អនាគតដ៏​វែង​ឆ្ងាយ​។


ក្នុង​ឱកាស​អញ្ជើញ​ជា​អធិប​តីនៅ​ក្នុង​ពីធី​បញ្ចូ​លសមាជិក​សមាគម​ សិស្ស ​និស្សិត​ អាហា​រូបករណ៍​សម្តេ​ចអគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែននិ​ងសម្តេច​កិត្តិ​ព្រឹទ្ធប​ណ្ឌិត​( AMT) ប្រចាំ​ខេត្តព្រះ​ស៊ីហនុ​ ចំនួ​ន១៣៧​នាក់​នៅរ​សៀល​ថ្ងៃទី​ ២១​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៦​ ឯក​ឧត្តម ​ហ៊ុន ម៉ាណែត បា​ន​បន្តថា​ ការ​បង្កើត​ជាស​មាគម​ អ ម ត រឺ AMT នេះគឺជាការ​បង្ក​ឱកាស​ឱ្យ​សិស្ស ​និស្សិត​និង​គណៈ​កម្មាធិការ​សមាគមកាន់​តែ​ខិត​ជិត​គ្នាក្នុ​ងគោល​បំណង​ជួយ​ឱ្យប្អូនៗ​បាន​រៀន​ចប់​និង​ទទួល​បានការងា​រផ្សេង​ៗព្រោះ​ការ​បង្កើ​តសមាគម​សម្រាប់​យើង​ទាំង​អស់​គ្នា​ហើយ​ត្រូវ​ការចូ​លរួមពីយុវជន​ និង​ដោះ​ស្រាយ​នូវ​តម្រូវ​ការ​ផ្សេងៗ​ទៅ​តាម​លទ្ធ​ភាព​
ឯក​ឧត្តម​បាន​បញ្ជាក់​ថា​ ការ​ដែល​និស្សិតមាន​ឱកាសរៀន​សូត្រ​នៅមហាវិទ្យាល័យ គឺ​ជាមោទនភាព​របស់​គ្រួសារ​ដែល​មិន​មាន​ឱកាស​បាន​រៀនសូ​ត្រ​ប្អូនៗ ​ក្មួៗ​នាពេ​លបច្ចុប្ប​ន្ននេះ ​ដូច្នេះ​សិស្ស​ និស្សិត​ត្រូវ​ខិត​ខំត​ស៊ូ​រៀន​សូត្រ​ ប្រកាន់​ខ្ជាប់​នូវ​សីលធម៌​ គុណ​ធម៌ និង​ធ្វើអំពើ​ល្អ និង​ចូល​រួម​ធ្វើ​សកម្មភាព​សង្គម​ផ្សេងៗ​ដើម្បី​សក្តានុ​ពល​និស្សិត​។
បន្ទាប់​មក​តំណាងសិ​ស្ស ​និស្សិ​តសមាគម​អាហារូបករណ៍សម្តេចតេជោ​ ​ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រចាំខេត្ត​ព្រះសីហនុ​ បាន​ប្តេជ្ញា​ចិត្ត​ស្រឡាញ់​រាប់​អាន​ ចេះ​ជួយ​គ្នានិ​ងខិត​ខំរៀន​សូត្រ​ឱ្យ​ គោរព​វិន័យសាលាទ​ទួលប្រសិទ្ធ​ភាព​និង​គុណភាព​ដើម្បី​អនាគតដ៏​ប្រសើរ​នាពេល​ខាង​មុខ​និង​គោរព​ដឹង​គុណ​សម្តេចតេ​ជោ ហ៊ុ​ន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ដែល​បានផ្ត​ល់អាហារូបករណ៍ដ​ល់ពួក​គេ៕

mane2t

manet