២ឆ្នាំ​សាងសង់​​ព្រះវិហារ​វត្ត​សិរី​មង្គល​ ​រួច​ជាស្ថាពរ ​និងធ្វើ​ពិធី​កាត់​ឫសសីមា​ដាក់ឲ្យ​ប្រើ​ប្រាស់​​​​

338

​បន្ទាយមានជ័យ ៖ ​ព្រះវិហារ​វត្ត​សិរី​មង្គល ​ដ៏​ស្កឹមស្កៃ​បាន​ផុស​ចេញ​ជា​រូបរាង ​ក្នុង​ រយៈពេល​២​ឆ្នាំ​ជាប់​ នឹង​ផ្លូវជាតិ​លេខ​៥ ​ស្ថិតនៅ​ភូមិ​ព្រែក​រពៅ​ ឃុំ​បត់​ត្រង ​ស្រុក​មង្គល​បូរី ​ខេត្តបន្ទាយមានជ័យ ​បន្ទាប់ពី​បាន​ផ្ដួចផ្ដើម​សាងសង់​ដោយ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ​ត្រូវ​បាន​រៀបចំ​ពិធី​កាត់​ ឫសសីមា​ នៅ​ព្រឹក​ទី​២២ ខែកុម្ភៈ ​ឆ្នាំ ​២០១៦​ នេះ​ ​ក្រោម​វត្ត​មាន​ឯកឧត្តម​​ គោ ​ស៊ុំ​សារឿ​ត ​អភិបាលខេត្ត​បន្ទាយមានជ័យ​។

លោក ឡុង ពុន អភិបាលស្រុក​មង្គល​បូរី​ បាន​លើក​ឡើង​ពី​ប្រវត្តិ​នៃ​ការ​កសាង​វត្ត​សិរី​ មង្គល​បាន​ផ្ដើម​កសាង​ដំបូង​នៅ​ឆ្នាំ​១៩៩៧ ​ដោយ​គំនិត​ផ្ដួចផ្ដើម​ពី​ឧបាសក លៀម លឹ​ង និង​ព្រះ​គ្រូ​អនុគណ​ស្រុក​មង្គល​បូរី​ រួម​ជាមួយ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​លើ​ដី​វាលស្រែ​ទំហំ​ជិត​ពីរ​ហិកតា​ ដោយ​ឆ្លងកាត់​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ចំនួន​៤ ​រហូតដល់​ចៅអធិការ​វត្ត​ ជំនាន់​ទី​៥​ព្រះនាម សា​រ៉ា​ត សេង​វឌ្ឍន៍​ ពី​ឆ្នាំ​២០០៩ ​បាន​ផ្ដួចផ្ដើម​កសាង​ព្រះវិហារ​ថ្មី​ជំនួស​ព្រះវិហារ​ចាស់​តូច​ធ្វើ​អំពី​ ឈើ​ប្រក់​ស័ង្កសី​ចាប់ពី​ឆ្នាំ​ចុង​ឆ្នាំ​២០១២​រួចរាល់​ជា​ស្ថាពរ​នៅ​ដើមខែ​ សីហា ឆ្នាំ​​២០១៥​។

​ព្រះវិហារ​ថ្មី​នេះ ​សាងសង់​ពី​បេតុង​ប្រក់​ក្បឿង​តាម​រចនាប័ទ្ម​ខ្មែរ​ ដោយមាន​ទំហំ​១២​ម៉ែត្រ​គុណ​២១​ម៉ែត្រ​កម្ពស់​២១​ម៉ែត្រ​​ចំណាយ​ថវិកា​ ២៥០២៦៧ដុ​ល្លារ​វត្ត​នៅ​ជំពាក់​ថ្លៃ​កសាង​១៩១២០ដុល្លារ។

ក្នុង ​នោះ​ក៏​មាន​ការ​បំពាក់​មេដៃ​ស្ថាបនា​ជាតិ​មាស និង​ប្រាក់​ជូន​សប្បុរសជន​ចំនួន​៧​រូប ​រួមមាន​ព្រះ​ចៅ​អធិការ​វត្ត​ជំនាន់​ទី​៥ ​ព្រះនាម សា​រ៉ា​ត សេង​វឌ្ឍន៍​ មេដៃ​មាស​ លោក អេប សំអាត និង​លោកស្រី អ៊ី សុភា សប្បុរសជន​ប៉ោយប៉ែត លោក គិត វាសនា​ និង​អ្នកស្រី ជា​ ស្រីមុំ​ ព្រមទាំង​ផ្តល់​ប័ណ្ណ​សរ​សើរ​ដល់​សប្បុរស​ជន​ជាច្រើន​ទៀត​។

ឯកឧត្តម ​គោ​ ស៊ុំ​សារឿ​ត ​អភិបាលខេត្ត​បន្ទាយមានជ័យ​ បាន​មាន​ប្រសាសន៍​ថា ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ​ហ៊ុន សែន ​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សន្តិភាព ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ ​ជាក់ស្តែង​វិស័យ​ពុទ្ធសាសនា​បាន​លូតលាស់​យ៉ាង​លឿង​តាមរយៈ​ការចូលរួម​ពី​ ពុទ្ធ​បរិស័ទ​ចូលរួម​បង្កើត​វត្ត​សាងសង់​ព្រះវិហារ​។

ឯកឧត្តម ​បាន​កោតសរសើរ​ចំពោះ​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​នៃ​វត្ត​សិរី​មង្គល​នេះ ​ក៏​ដោយសារ​ការ​ប្រ​កាន់​បាន​យ៉ាង​ល្អ​នៅ​ការ​សាមគ្គី​រវាង​ព្រះសង្ឃ អាចារ្យវត្ត និង​ពុទ្ធ​បរិស័ទ​តែម្តង​៕

 

btv-a2056