ក្រុម​អន្តោប្រវេសន៍​ជាង​ ១១០​នាក់​​ត្រូវ​កង​ឆ្មាំ​សមុទ្រ​​អ៊ីតាលី​សង្គ្រោះ​​នៅ​តាម​សមុទ្រ​ក្បែរ​កោះ​ស៊ីស៊ីលី

233
ក្រុម​អន្តោប្រវេសន៍​ជាង​ ១១០​នាក់​​ត្រូវ​កង​ឆ្មាំ​សមុទ្រ​​អ៊ីតាលី​សង្គ្រោះ​​នៅ​តាម​សមុទ្រ​ក្បែរ​កោះ​ស៊ីស៊ីលី

អ៊ីតាលី​៖ កង​ឆ្មាំ​សមុទ្រ​អ៊ីតាលី​​ឱ្យ​ដឹង​ថា ក្រុម​អន្តោប្រវេសន៍​​ជាង ១១០​នាក់​ត្រូវ​បាន​​គេ​សង្គ្រោះ​ចេញ​​ពី​ទូក​​ជ័រ​មួយ​គ្រឿង​​ នៅ​តាម​សមុទ្រ​​តំបន់​កោះ​​ស៊ីស៊ីលី​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ។

ក្រុម​អន្តោប្រវេសន៍​ជាង​ ១១០​នាក់​​ត្រូវ​កង​ឆ្មាំ​សមុទ្រ​​អ៊ីតាលី​សង្គ្រោះ​​នៅ​តាម​សមុទ្រ​ក្បែរ​កោះ​ស៊ីស៊ីលី
ក្រុម​អន្តោប្រវេសន៍​ជាង​ ១១០​នាក់​​ត្រូវ​កង​ឆ្មាំ​សមុទ្រ​​អ៊ីតាលី​សង្គ្រោះ​​នៅ​តាម​សមុទ្រ​ក្បែរ​កោះ​ស៊ីស៊ីលី

ក្រោយ​ពី​បាន​​ទទួល​ព័ត៌មាន​​ភ្លាម​នោះ​ កង​ឆ្មាំ​សមុទ្រ​​ក៏​បាន​​ទៅ​ដល់​ទូក​ក្រុម​អន្តោប្រវេសន៍​​ កំពុង​ស្ថិត​ក្នុង​ភាព​​ភ័យ​ខ្លាច​គ្រោះ​ថ្នាក់​​កើត​ឡើង​​ ដែល​នា​ឱ​កាស​​​នោះ​​កង​កម្លាំង​​ក៏​បាន​​បង្ខំ​ឱ្យ​ពួក​គេ​​​នៅ​ស្ងៀមជៀសវាង​ការ​ក្រឡាប់​​ទូក​ និង​ធ្វើ​ការ​សង្គ្រោះ។ ការ​សង្គ្រោះ​​ត្រូវ​បាន​​គេ​ធ្វើ​ឡើង​យ៉ាង​ប្រុង​ប្រយ័ត្ន​ម្តង​មួយ​ៗ ​ចេញ​ពី​ទូក​​ឡើង​ទៅ​លើ​នាវា។ ភ្នាក់​ងារ​ជន​ភៀស​ខ្លួន​​របស់​អង្គការ​សហប្រជាជាតិ​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​​ថ្មី​នេះ​​មាន​ក្រុម​អ្នក​​ភៀស​ខ្លួន​​ជាង ១សែន​ ១ពាន់​នាក់​​ ហើយ​បាន​​ទៅ​ដល់​បស្ចិម​ប្រទេស​ ដែល​ពួក​គេ​​ភាគ​ច្រើន​បាន​ធ្វើ​ដំណើរ​​ឆ្លង​កាត់​​តាម​ប្រទេស​ក្រិក​​ ហើយ​ជាង​ ៦៥០០នាក់​​បាន​ទៅ​ដល់​​ទ្វីប​អ៊ីតាលី។

មន្ត្រី​ UNHCR បន្ត​ថា នៅ​ឆ្នាំ​ថ្មី​​នេះ​ក៏​មាន​​ជន​អន្តោប្រវេសន៍​​ចំនួន ៤០៦​នាក់​បាន​ស្លាប់​ និង​បាត់​ខ្លួន​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​សមុទ្រ​នោះ៕​

អត្ថបទ៖ រិទ្ធី