សម្តេច ​ស ​ខេង​៖ គ្រោះ​ថ្នាក់​ចរាចរណ៍​ជាង​ ៥០ភាគ​រយ​បណ្តាល​មក​ពី​បើក​លើស​ល្បឿន​កំណត់​

527

ភ្នំពេញ៖ សម្តេច​ក្រឡា​ហោម ​ស ​ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃបា​នបញ្ជាក់​ថា​ អាត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្តាល​មក​ពី​ការ​បើក​បរ​លើស​ល្បឿន​កំណត់​នេះ​ នៅ​តែ​មាន​អត្រា​ខ្ពស់​រហូត​ដល់​ជាង ​៥០​ភាគ​រយ​។


រាជ​រដ្ឋាភិបាល​​កម្ពុ​ជា នឹង​បន្ត​ចាត់​វិធាន​ការ​បន្ថែម​ទៅ​លើការ​បើក​បរលើស​ល្បឿន​កំណត់​ ព្រោះ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​រហូត​ដល់​ជាង​ ៥០​ភាគ​រយបណ្តាល​មក​ពី​ការ​បើក​បរ​លើស​ល្បឿន​កំណត់ ​ និង​បើក​បរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​។
សម្តេច​ក្រឡាហោ​ម ស​ ខេង ថ្លែ​ងទៀតថា ប្រជាពលរដ្ឋខ្មែរ​បាន​និង​កំពុង​ផ្លាស់​ប្តូរ​ឥរិយាបថ​ ព្រម​ទាំង​បានយ​ល់​ដឹង​ និង​គោ​រពច្បាប់​ចរាចរណ៍​បាន​ច្រើន​ បន្ទាប់​ពីកា​រអនុវត្តន៍​ច្បាប់ចរាចរណ៍​ត្រូវ​បាន​ពង្រឹង​នៅ​ក្នុងឆ្នាំ២០១៦នេះ។​ជាមួយ​គ្នា​នេះ​ រាជ​រដ្ឋាភិបាល​នៅតែមាន​ការ​ព្រួយ​បារម្ភ ​ចំពោះការ​បើក​បរលើ​​សល្បឿន​កំណ​ត់ ហើយស​ម្តេច នឹង​ពង្រឹង​ ហើយ​ចាត់​វិធានការ​បន្ថែម​​ទៅលើការ​បើកបរលើ​ស​​ល្បឿន​កំណត់នេះ​៕