​​​​​​​​​​​​​​​​​​​​​​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​ថៃ​ យាង​ក្រាប​បង្គំ​គាល់​ ព្រះ​ម្ចាស់​ក្ស​ត្រីយ៍​​ព្រះ​វរមាតា​កម្ពុជា​

416

ភ្នំពេញ​ ៖ ​បន្ទាប់ពី​បាន​យាង​ចូល​បង្គំ​គាល់​ថ្វាយព្រះពរ និង​សំណេះ​ណា​ល ដល់ ព្រះករុណា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រូ​ចក​ម សម្ដេច​ចក្រី សិរិ​ន​ថន​ ត្រូវ​បាន​ព្រះ​រាជា​អនុញ្ញាត​ពី​ព្រះ​ម្ចាស់​ក្ស​ត្រីយ៍​ ព្រះ​មហា​វរ​រាជមាតា​សិរីមង្គល ឲ្យ​ចូល​បង្គំ​គាល់​នៅ​ព្រឹក​ថ្ងៃទី​២៣ កុម្ភៈ ឆ្នាំ​២០១៦​។​

នៅក្នុង​ព្រះ​ឪ​កាស​បង្គំ​គាល់​ព្រះ​មហា​វរ​រាជមាតា​សិរី​ម​ង្គ​ល​នេះ​ សម្ដេច​ចក្រី សិរិ​ន​ថន​ បាន​ថ្វាយ​នូវ​ ដ​ង្វា​យ​វត្ថុ​អនុ​វស្សា​វ​រី​យ៍​ ដ៏​មានតម្លៃ ជា​ក្រ​ណាត សំពត់សូត្រ ផាមួង តាម​ប្រពៃណី​ប្រជាជាតិ​ថៃ សៀវភៅ​ឧទ្ទិស​សូម​សិរី​សួស្តី ព្រះ​បរ​សុខ​សុភមង្គល ថ្វាយ​ដល់ ព្រះ​សម្ដេច​ក្ស​ត្រីយ៍​ព្រះ​មហា​វរ​រាជមាតា​ខ្មែរ​ជាទី​សក្ការ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​។

ទន្ទឹម​នឹង​នេះ ព្រះ​សម្ដេច​ក្ស​ត្រី​យ៍​ព្រះ​មហា​វរ​រាជមាតា​ខ្មែរ បាន​សព្វព្រះទ័យ​ថ្វាយ​នូវ ផ្តឹ​ល​ប្រាក់ ដែល​មាន​រចនាបថ​វិចិត្រ​ដោយ​ក្បូរក្បាច់​បែប​ប្រពៃណី​ខ្មែរ និង​សំពត់​របាប់​ខ្មែរ បង្ហាញ​ពី​ភាព​រុងរឿង​សម្បូរ​សប្បាយ​របស់​ប្រជាជាតិ​ខ្មែរ ដល់​សម្ដេច​ចក្រី​សិរិ​ន​ថន​ផង​ដែរ​។ ការ​ថ្វាយ​វត្ថុ​អនុស្សាវរីយ៍​នេះ គឺ​បង្ហាញ​ពី​ការ​រឹតចំណង​មិត្តភាព​ដ៏​ខ្ពង់ខ្ពស់ ជិត​ស្និត និង​យូរអង្វែង នៃ​ប្រទេស​ទាំងពីរ​។

ព្រះ​សម្ដេច​ក្ស​ត្រីយ៍​ព្រះ​មហា​វរ​រាជមាតា​ខ្មែរ បាន​មាន​ព្រះបន្ទូល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​ព្រះរាជ​ទស្សនកិច្ច​ដ៏​មាន​អត្ថន័យ​របស់ ព្រះ​សម្ដេច​ចក្រី សិរិ​ន​ថន​នា​ពេល​នេះ ជា​ផ្លូវការ និង​ជា​ប្រវត្តិសាស្ត្រ​ជាថ្មី​ម្ដងទៀត ដើម្បី​រឹតចំណង​មេត្រី​ភាពជា​ភាតរ​ និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​លំ​ថាប់​ថ្នាក់ ឲ្យ​រឹត​តែ​ល្អ​ប្រសើរ​ថែមទៀត​។

ព្រះ​សម្ដេច​ក្ស​ត្រី​ព្រះ​វររាជ​មាតា បាន​មាន​ព្រះបន្ទូល​បន្ត​ថា សូម​សំដែង​ការ​ជឿ​ង​ទុក​ព្រះទ័យ​យ៉ាង​មុតមាំ​ចំ និង​សូម​ថ្លែង​ព្រះ​អំណរគុណ​ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​ សាងសង់​មណ្ឌល​សុខភាព និង​វិទ្យាស្ថាន នៅ​កម្ពុជា និង​ពោះ​ព្រះ​រាជ​ទស្សនកិច្ច មក​សួរសុខទុក្ខ ដ៏​មាន​សារៈ​ប្រយោជន៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​នេះ​។​

សម្ដេច​ចក្រី​សិរិ​ន​ថន បាន​ថ្លែង​ព្រះ​អំណរ​ព្រះ​គុណ​ដ៏​ជ្រាលជ្រៅ ដល់ សម្ដេច​ក្ស​ត្រីយ៍​​ព្រះ​វររាជ​មាតា​ជាតិខ្មែរ ដែល​ព្រះរាជ​អនុញ្ញាត ឲ្យ​សម្ដេច​ចក្រី បាន​ចូល​គាល់ និង​នាំ​ព្រះបន្ទូល​របស់​ព្រះមហាក្សត្រ​ថៃ ថ្វាយ​សួរសុខទុក្ខ និង​ទូល​ថ្វាយ​ពី​ដំណើរ​ព្រះរាជ​ទស្សនកិច្ច​​​មក​ក​ម្ពុ​ជានា​ពេលនេះ​។

សម្ដេច​ចក្រី​មាន​ព្រះ​បន្ទូល​បន្ត​ថា សង្ឃឹមថា ប្រទេស​ទាំងពីរ នឹង​មាន​មិត្ត​ភាពល្អ និង​កិច្ចប្រតិបត្តិការ រឹត​តែ​រឹងមាំ ​និង​ប្រសើរ ជា​យូរអង្វែង​៕

​​