​ថៃ​ បញ្ជូន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ មក​កម្ពុជា​វិញ​ ក្រោយ​ពី​ជាប់​ឃុំ​ អស់​ជា​ច្រើន​ថ្ងៃ​

387
ថៃ​ បញ្ជូន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ មក​កម្ពុជា​វិញ​ ក្រោយ​ពី​ជាប់​ឃុំ​ អស់​ជា​ច្រើន​ថ្ងៃ​

ឧត្តរមានជ័យ​ ៖ ​ពលរដ្ឋ​ខ្មែរ​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​ កាលពី​វេលា​ម៉ោង​១៣​និង​ ៣០​នាទី​ថ្ងៃទី​២៥​ ​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ​តាម​ច្រក​អន្តរជាតិ ជាំ សាងាំ ​ក្រោយពី​ពលរដ្ឋ​រូប​នេះ ​ជាប់​ពន្ធនាគារ​អស់​ ​ជាច្រើន​ថ្ងៃ​​ នៅ​ប្រទេស​ថៃ​។

នគរបាល ​អន្តោប្រវេសន៍​ច្រក​ជាំ​សា​ង៉ាំ បាន​ឲ្យ​ដឹង​ថា​ ពលរដ្ឋ​ដែល​ថៃ​ចាប់​បញ្ជូន​មក​ស្រុកកំណើត​វិញ​មានឈ្មោះ ងឹន វ​ណ្ណះ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​បី ឃុំ​ព្រះ​ប្រឡាយ​ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

នគរបាល​ច្រកទ្វារ​ ​បាន​បញ្ជាក់​ថា ​ពលរដ្ឋ​ខ្មែរ​រូប​នេះ ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ពី​បទ​ឆ្លងដែន​ខុសច្បាប់ ចូល​ទៅ​កាប់​គ្រញូង​ដោយ​ខុសច្បាប់​ក្នុង​ទឹកដី​ថៃ ​តាម​ច្រក​អូរ​ស្វាយ ក្នុងស្រុក​ត្រពាំង​ប្រាសាទ​។ ក្រោយពី​ជាប់ ឃុំ​ក្នុង​ពន្ធនាគារ ​ក្នុង​ខេត្ត​ស៊ីសាកេ​ត នៅថ្ងៃ​នេះ​ពលរដ្ឋ​រូប​នោះ ​ត្រូវ​បាន​ថៃ​ដោះ​លែង​ ​ឲ្យ​មាន​សេរីភាព ​និង​បញ្ជូន​មក​ស្រុកកំណើត​វិញ​ហើយ​៕