តុលាការ​កំពូល​បន្ត​សវនាការ​ទោះ​អវត្តមាន​ លោក​ ហុង ​សុខ​ហួរ​

466

ភ្នំពេញ​ ៖​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​ ពុំ​មាន​វត្តមាន​ទេ តែ​មេធាវី​របស់​លោក​បាន​ចូលខ្លួន​​​ នៅ​ព្រឹក​ថ្ងៃទី​២៦​ ខែកុម្ភៈ ឆ្នាំ​២០១៦ ។ ទោះបី លោក ហុង សុខ​ហួរ គ្មាន​វត្តមាន​ក៏ដោយ​ តុលាការ​កំពូល​បាន​បន្ត​សវនាការ លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន នេះ ។​

សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល​ និង​ លោក​ នៅ ​មុនី​ជោ​ត ជា​តំណាង​មហាអយ្យការ ។​

លោក ​ហុង សុខ​ហួរ ជាប់ចោទ​ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ សាធារណៈ​ក្លែង និង បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ដែល​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា​ ៦២៩ ​មាត្រា​ ៦៣០ និង​មាត្រា​ ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​ពាក់ព័ន្ធ​ការ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា វៀតណាម ឆ្នាំ​១៩៧៩ ត្រង់​មាត្រា​៤ រួច​យក​ឯកសារ​ក្លែង​នេះ ទៅ​បង្ហោះ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​លោក សម រង្ស៊ី ដែល​ជា​ដើមចម​នាំ​ឲ្យ​តុលាការ​ចោទប្រកាន់​លោក សម រង្ស៊ី ពី​បទ​សមគំនិត​ក្នុង​បទល្មើស​នេះ​បទចោទប្រកាន់​ទាំងនោះ នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ចន្លោះ​ពី ៥ ទៅ ១០ ឆ្នាំ ៕​