ក្រុមកីឡា​ការិនី​របស់​កូរ៉េខាងជើង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ជប៉ុន​ក្នុង​ការ​ប្រកួត​វគ្គ​ជំ​រុះ​អូឡាំពិក​

252

បាល់ទាត់៖ ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិ​ញ​នេះ ​ក្រុម​បាល់ទាត់​ស្ត្រី​របស់​កូរ៉េខាងជើង​ បាន​ធ្វើ​ដំណើរ​មកដល់​ទីក្រុង Osaka ប្រទេស​ជប៉ុន​ដោយ​សុខ​សុវត្ថិភាព​ហើយ មុន​ការប្រកួត​វគ្គ​ជំ​រុះ​អូឡាំពិក​នៅ​សប្ដាហ៍​ក្រោយ។

​​ការ​មក​ដល់​នៃ​ក្រុមបាល់ទាត់​ស្ត្រី​កូរ៉េខាងជើង គឺ​ត្រូវ​បាន​ទទួល​ការ​ស្វា​គម​ន៏​យ៉ាង​កក់ក្តៅ​ ពី​សំណាក់​សិស្សា​នុ​សិស្ស ដែល​មាន​កាន់​ទង់ជាតិ​កូរ៉េខាងជើង ​ដើម្បី​បង្ហាញ​ពី​ការ​ពេញចិត្ត​នឹង​គាំទ្រ​ជា​ខ្លាំង​។​ ​​គួរ​បញ្ជាក់​ថា​ក្រុម​ស្ត្រី​កូរ៉េខាងជើង នឹង​ត្រូវ​ប្រកួត​ជាមួយ​គូ​សត្រូវ​ក្បែរ​របង​កូរ៉េខាងត្បូង​ក្នុង​ជំនួប​លើក​ទី១ នៃ​វគ្គ​ជំ​រុះ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​ក្រោយ ខណៈ​ដែល​ក្រុម​ផ្សេងទៀត​ដែល​ត្រូវ​មាន​ភារកិច្ច​ប្រកួត​វគ្គ​ជំ​រុះ​នោះ​មាន​ដូច​ជា អូស្ត្រាលី ចិន នឹង​ម្ចាស់ផ្ទះ​ជប៉ុន​ផង​ដែរ។​ ហើយ​សូម​បញ្ជាក់​ថា​ការ​ប្រកួត​ជំ​រុះ​នៅ​ជប៉ុន​ដែល​ចាប់​ពី​ថ្ងៃ​ចន្ទ​ទី ២៩​ខែកុម្ភៈ ដល់​ថ្ងៃទី៩ ខែ​មិនា​ខាងមុខនេះ គឺ​ត្រូវការ​តែ​ពីរ​កៅអី​ស្មើនឹង ២ប្រទេស​ប៉ុណ្ណោះ​ដើម្បី​បង្គ្រប់​ក្រុម​ទាំង១២ ធ្វើការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ប្រេ​ស៊ី​ល៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ