ប្រធាន FIFA ថ្មី Gianni Infantino សម្ពោធ​សារមន្ទីរ FIFA

229
ប្រធាន FIFA ថ្មី Gianni Infantino សម្ពោធ​សារមន្ទីរ FIFA

បាល់ទាត់៖ ​ប្រធាន FIFA ទើប​ជាប់ឆ្នោត​ថ្មី​បុរស​ជនជាតិ​ស្វីស Gianni Infantino បាន​ចាប់ផ្តើម​ធ្វើការ​ងា​រ​ថ្មី​របស់​ខ្លួន តាមរយៈ​ការ​សម្ពោធ​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវការ​អគារ​សារមន្ទីរ​ថ្មី​របស់ FIFA ចុង​សប្ដាហ៍​កន្លងទៅ​នៅ​ទីក្រុង Zurich ប្រទេស​ស្វីស​។

សារមន្ទីរ FIFA ថ្មី
សារមន្ទីរ FIFA ថ្មី

​​លោក Gianni Infantino ទើបតែ​ឈ្នះ​ឆ្នោត​ជា​ប្រធាន FIFA ថ្មី​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ​ក្រោយ​ទទួល​បាន​សំលេង​គាំទ្រ ១១៥សំលេង ឈ្នះ​ប្រធាន​សហព័ន្ធ​បាល់ទាត់​អាស៊ី Sheikh Salman bin Al Khalifa ដែល​មាន ៨៨សំលេង​។ ​ដោយឡែក​ជុំវិញ​ការ​សម្ពោធ​អោយ​ប្រើ​ប្រាស់​សារមន្ទីរ​នេះតាម​របាយ​ការ​អោយ​ដឹង​ថា សារមន្ទីរ​បាល់ទាត់ពិភពលោក​របស់ FIFA នេះ​ត្រូវ​បាន​ចំណាយ​ថវិកា​សរុប ១៤០លាន​ដុល្លា​អាមេរិក លើ​ទំហំ​ដី ៣ពាន់​ម៉ែត្រការ៉េ មាន​កំពស់ ៣ជាន់ ដែល​រួមមាន​បន្ទប់​ពិព័រណ៍ ហាង​លក់​ឥវ៉ាន់ផ្សេងៗ បន្ទប់​ប្រជុំ និង​បន្ទប់​ផ្សេងៗ​ទៀត​ជាច្រើន​ទៀត​។ ​អគារ​សារមន្ទីរ​បាល់ទាត់​នេះរំពឹង​នឹង​ទទួលភ្ញៀវ ២៥ម៉ឺន​នាក់​ក្នុង​មួយឆ្នាំដែល​មក​ទស្សនា​សំភារៈ​កីឡា ផ្សេងៗ​ជាពិសេស​មាន​តាំង​បង្ហាញ​ឈុត​សំលៀកបំពាក់​ក្រុម​ជំរើស​ជាតិ​ទាំងអស់ ដែល​ជា​សមាជិក​របស់ FIFA៕
​អត្ថបទ​៖​នាង សុភា​វុ​ធ