ក្រុម​ប្រណាំង Sauber F1 Team បង្ហាញ​រថយន្ត​ត្រៀម​រដូវ​កាល​ថ្មី​

321

ប្រណាំង​រថយន្ត៖ ក្រុម​ប្រណាំង Sauber F1 Team បាន​បញ្ចេញ​រថយន្ត​ថ្មី​របស់​ខ្លួន​ នឹង​ត្រូវ​ប្រើប្រាស់​សំរាប់​រដូវ​កាល​ថ្មី​ខាងមុខដែល​នឹង​ចាប់ផ្តើម​ក្នុង​ខែ​មិនា​នេះ​។
T9
​​រូបភាព​មួយចំនួន​ត្រូវ​បាន​បញ្ចេញ​អោយ​ឃើញ ពី​រថយន្ត​ថ្មី​ម៉ូដែល C35-Ferrari បន្ទាប់ពី​មិន​ជោគជ័យ រដូវ​កាល​។ សប្ដាហ៍​ផង​ដែរ គ្រប់​ក្រុម​ប្រណាំង​ទាំងអស់​បាន​ធ្វើ​ការ​ប្រណាំង​សាកល្បងនៅ​ទីលាន Cataluyna ប្រទេស​អេ​ស្ប៉ា​ញ តែ​ក្រុម Sauber F1 Team បាន​ប្រើប្រាស់​រថយន្ត​ចាស់ ២០១៥ មក​សាកល្បង​ប៉ុណ្ណោះ ដោយ​រថយន្ត​ស៊ែ​រី​ថ្មី C35-Ferrari រៀបចំ​មិន​រួចរាល់​។

T8

កីឡាករ​ស៊ុយអែត Marcus Ericsson និង Filipe Nasr សញ្ជាតិ​ប្រេ​ស៊ី​ល​នឹង​បន្ត​បើកបរ​អោយ​ក្រុម Sauber F1 Team មួយ​រដូវ​កាល​ទៀត​។ រដូវ​កាល​មុន Sauber បញ្ចប់​លំដាប់​លេខ ៨ មាន ៣៦ ពិន្ទុ​។ ចំណាត់ថ្នាក់​ល្អ​បំផុត​ដែល​ពួក​គេ​ទទួល​បាន​គឺ​លេខ ៥ ដែល​ធ្វើ​បាន​ដោយ​កីឡាករ​ប្រេ​ស៊ី​ល Filipe Nasr ក្នុង​ថ្ងៃ​បើក​រដូវ​កាល​ថ្មី​នៅ​អូស្ត្រាលី​។ ដោយឡែក​សំរាប់​រដូវ​កាល​ថ្មី​ខាងមុខនេះ ​នឹង​ចាប់ផ្តើម​ទីលាន​ដំបូង​នៅ​អូស្ត្រាលី​ផង​ដែរថ្ងៃទី​២០ ខាងមុខនេះ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ