កម្ពុជា​បញ្ជូន​កង​រក្សា​សន្តិ​ភាព​(UN) ចំនួន​៣៥៥៧នាក់​ហើយ ទៅ​ប្រទេស​ញាំញីដោយ​សង្គ្រាម​

353

ភ្នំពេញ៖ កម្ពុជា​បាន​បញ្ជូន​កង​កម្លាំង​ថែ​រក្សា​សន្តិភាព​អង្គកា​រស​ហប្រជាជាតិ​ជា​លើក​ដំបូ​ង នៅ​ថ្ងៃ​ទី១២​ ខែ​មេសា ​ឆ្នាំ​២០០៦​ ទៅ​កាន់​ប្រទេស​ស៊ូដង់​។


ការ​បញ្ជូ​ន​នោះបានធ្វើ​ឡើង​បន្ទាប់ពី មានការ​សម្រេច​ចិត្ត​ខាង​នយោបាយ ដ៏​ត្រឹម​ត្រួវ​របស់សម្តេច​​តេជោ ​ហ៊ុន ​សែន​ នៅថ្ងៃ​ទី១ ​ខែ​មិនា​ ឆ្នាំ​២០០៥​ ក្នុង​អនុញ្ញាត្ត​ឲ្យ​កងយោធពល​ខេមរភូមិន្ទ​ ចេញ​ទៅ​បំពេញបេ​សកកម្ម​ថែក្សា​សន្តិភាព​របស់​UN​ ដែល​ឆ្លើយ​តបទៅ​នឹង​ការអំ​ពាវនាវ​របស់​អគ្គលេខាធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ មក​ដល់​ពេលមាន​រយៈ​ពេល​១១​ឆ្នាំ​មក​ហើយ​។
រដ្ឋមន្ត្រី​ក្រសួ​ងការ​ពារជា​តិ​ ឯក​ឧត្តម​ ទៀ ​បាញ់​ បាន​បញ្ជាក់​ថា​រយៈ​ពេល​១០​ឆ្នាំកន្លង​មក​នេះ​ កម្ពុជា​ មាន​កង​កម្លាំង​រក្សា​សន្តិភាព​ធ្លាប់​បាន​បញ្ជូ​នបំពេញ​បេសកកម្ម​ថែ​រក្សា​សន្តិ​ភាព​UN​ មាន​ប្រមាណ៣​៥៥៧នាក់ ​ក្នុង​នោះមា​ននារី ១១៨​នាក់​ ទៅ​បណ្តាប្រទេស​៨​រួមមា​ន៖ ប្រទេស ​ស៊ូដង់ ​ប្រទេស​ស៊ូដង់​ខា​ងត្បូង​ លី​បង់​ ឆាដ​ អាហ្វ្រិកក​ណ្តាល​ ស៊ីរី ​ម៉ាលី ​និង​សាយប្រឹស​។
បច្នុប្ប​ន្ននេះ​ កម្ពុជាមានក​ងកម្លាំងមួក​ខៀវ​កម្ពុជា​កំពុង​បេសក​កម្មរក្សា​សន្តិ​ភាព​នៅ៦​ប្រទេស​ កម្លាំង​សរុប​ចំនួ​ន៨៩៥​នាក់ ​ក្នុង​នោះ​នារី៤៦នាក់ ​ លើ​ជំនាញ​បោស​សំអាត​មី​ន និង​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ​ តម្រួត​សណ្តាប់​ធ្នាប់​ វិស្វកម្ម ​អាវុ​ធហត្ថ​ ពេទ្យ​កំរិត​២ ​ វិស្វកម្ម​សំណង់​ នានា​ជា​ច្រើន​ទៀត៕