ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​បែក​​អត្តឃាត​លើ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​មួយ​ក្នុង​ទីក្រុង​អា​ដែន​បណ្ដាល​ឱ្យ​ទាហាន​៤ នាក់​ស្លាប់​​

217

យេមែន៖ ​ប្រជាពលរដ្ឋ​ និង​មន្ត្រីសន្តិសុខម្នាក់​និយាយ​ថា ជន​បំផ្ទុះ​គ្រាប់បែកអត្តឃាតម្នាក់​ បាន​សម្លាប់ទាហាន ៤នាក់កាលពី​ម្សិលមិញ នៅពេលគេបើករថយន្តផ្ទុក​គ្រឿងផ្ទុះមួយ​គ្រឿង បុក​ចូលប៉ុស្តិ៍ត្រួតពិនិត្យ​សន្តិសុខ​យោ​ធា​មួយក្នុង​ទីក្រុង​អា​ដែន។
T24
​​ទាហាន​មួយចំនួនក៏​ត្រូវ​បាន​រង​របួស​ដែរ ក្នុង​ការ​វាយប្រហារ​នៅតំបន់អាល់មី​មដា​រាក្នុងស្រុក Sheikh Othman  ,​ ភាគ​ខាងជើងទីក្រុងអា​ដែន ប៉ុន្តែពួកគេមិនបានផ្ដល់ព័ត៌មាន​ជាក់លាក់ទេ។ ​គ្មាន​ជន​ណាមួយអះអាង​ទទួល​ខុស​ត្រូវសម្រាប់​ការវាយប្រហារ​នេះ​ទេ ប៉ុន្តែទំនងជាក្រុម​ពាក់ព័ន្ធនឹងពួករដ្ឋ​អ៊ីស្លាម​ ដែលកាលពី​កន្លងទៅពួក​នេះ​តែង​បំផ្ទុះ​គ្រាប់បែកដាក់គោលដៅ​លើកងកម្លាំង​សន្តិសុខ​ និង​មន្ត្រីជាន់ខ្ពស់ក្នុង​ទីក្រុងអា​ដែន​ ចាប់តាំងពីអ្នកគាំទ្រ​លោក​​ប្រធានាធិបតី អាប់ រ៉ា​ប៊ូ ម៉ាន់​សួ ហា​ឌី បាន​វាយ​ដណ្ដើមយកទីក្រុង​នេះ​មកវិញ ពី​ពួក​បះបោរហូ​ទី​សម្ព័ន្ធមិត្តអ៊ីរ៉ង់​កាលពីឆ្នាំមុន​។​

​ក្នុង​ការ​វាយប្រហារ​គ្នា​មួយកាលពី​ថ្ងៃអាទិត្យ ,​កងជីវពលក្នុងតំបន់ និងទាហាន​យាមកាមសន្តិសុខនៅវិមាន​ប្រធា​នាធិបតី បានតបត​គ្នា​ដោយ​អាវុធរយៈពេលជាច្រើនម៉ោង ជុំវិញការមិនទាន់ចំណាយ​ប្រាក់​លើសេវា​សុខភាព និង​ការ​ចេញសំណង សម្រាប់សន្តិសុខក្នុង​វាយប្រហារ​មួយ នៅ​ខាងក្រៅ​វិមានកាលពី​ខែ​មុន។ អ្នក​ប្រយុទ្ធក្នុង​ស្រុក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា មនុស្ស ៨​នាក់​មកពី​ភាគី​ទាំង​ ២ បានស្លាប់ចំណែក ៧នាក់ផ្សេង​ទៀតត្រូវ​បាន​រង​របួស៕

អត្ថបទ៖ សុខ​មាន