សមត្ថកិច្ច​កម្ពុជា​-ចិន​​​​ បើក​ការ​បង្ក្រាប​ ​​ជនជាតិ​ចិន​​ជាង​៦០នាក់ ​ជំរិត​ទា​ប្រាក់​តាម​អនឡាញ ​ក្នុង​ កាស៊ីណូ​ ប៉ោយប៉ែត

544

បន្ទាយមានជ័យ​ ៖ ជនជាតិ​ចិន​ប្រមាណ​ជាង​៦០នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​​ចិន​ នឹង​សមត្ថកិច្ច​​កម្ពុជា​ ​ឡោមព័ទ្ធ​ ចាប់ខ្លួន​ នៅ​កាស៊ី​ណូ​ ក្បែរ​ព្រំដែន​កម្ពុជា-​ថៃ ស្ថិត​ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។

​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំនេះ ​បាន​ធ្វើឡើង​តាំង​ពីព្រឹក ​រហូតដល់​រសៀល​ ថ្ងៃទី​២​ ខែមីនា ​២០១៦​ទាក់ទង​នឹង​ចាប់ជំរិត​ទា​ប្រាក់​តាម​ ប្រព័ន្ធ​អន​ឡាញ ​និង​អ៊ិន​ធឺ​ណែ​ត​។

លោក ​អ៊ុ សុផល ​អធិការ​ក្រុង​ប៉ោយប៉ែត​ បាន​អោយ​ដឹង​ថា ​មិនដឹងថា ​ឃាត់ខ្លួន​ បាន​ជនជាតិ​ចិន​ប៉ុន្មាន​នាក់​ នោះទេ​ ព្រោះ​កម្លាំង​ នគរបាល​ក្រុង​គេ ​អោយ ​នៅ​ខាងក្រៅ​មិនបាន​ចូល ​ឆែកឆេរ​ខាង​ក្នុង​ឡើយ​ តែ​បាន​ដឹង​ខ្លះ​ថា​ ​ការចូល​ឆែកឆេរ ​នៅ​កាស៊ីណូ​ហ្គោ​ឌិន​ហ្គ្រោ ​បន្ទប់​វី​អាយ​ភី​ លេខ​៣៣៣​ធ្វើឡើង​ តាម​ដីការ​ដោយមាន​ មាន​នគរបាល​ចិន​ សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ​ និង​នគរបាល​ព្រហ្មទណ្ឌ ​ខេត្តបន្ទាយមានជ័យ​ ព្រះរាជអាជ្ញា​ខេត្ត​ផង​។

ដោយឡែក​បើ​តាម​ប្រភព​ព័​ត៌មាន ​ពី​សមត្ថកិច្ច​ដទៃទៀត​ បា​ន​អោយ​ដឹង​ថា​ មាន​ជនជាតិ​ចិន​ប្រមាណ​​៦០នាក់ ​ក្នុង​នោះ​ស្រី​៥​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​សង្ស័យ​ ជាប់​ពាក់ព័ន្ធ​លើ​បទល្មើស​ចាប់ជំរិត​ទា​ប្រាក់​តាម​ ប្រព័ន្ធ​អន​ឡាញ ​និង​អ៊ិន​ធឺ​ណែ​ត​។​ មកដល់​រសៀល​ថ្ងៃ​ដដែល​នេះ​ មិន​មាន​ប្រភព​អះអាង ​ពី​ថ្នាក់ដឹកនាំ​នៃ​ការ​បង្ក្រាប​ នេះ​​នៅឡើយ​ទេ​៕

​អ ពៅ

btv(02-03-2016)(12)