Barcelona កំពុង​ប្រជែង​កំណត់ត្រា​មិន​ចាញ់ ៣៥​ប្រកួត​ក្នុង​ក្របខណ្ឌ​អេ​ស្ប៉ា​ញ ខណៈ​ត្រូវ​ជួប RayoVallecano​ រាត្រី​នេះ​

211

បាល់ទាត់៖ ​គ្រូបង្វឹក​នៃ​ក្លឹប Barcelona លោក Luis Enrique មាន​ក្តី​ជឿ​ជាក់​ថា​ជំនួប​ពេល Barcelona ជួប RayoVallecano​ នឹង​អាច​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ខណៈ​ក្លឹប​កំពុង​ស្វែង​រក​ការប្រកួត ៣៥លើក​មិនដែល​ចាញ់​ក្នុង​ក្របខណ្ឌ​អេ​ស្ប៉ា​ញ​រាត្រី​នេះ​។
T25
​​ថ្លែង​ក្រោយ​បញ្ចប់​ការ​ហ្វឹក​ហាត់​គ្រូបង្វឹក Enrique បាន​និយាយ​ថា ​លោក​មិនដែល​មើលស្រាល​គូប្រកួត​ឡើយ បើ​ទោះ​ជា​ក្រុម​នោះ​កំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​ប៉ុន្មាន​ក្តី ពោល​គឺ​ការប្រកួត​ផ្ដើម​លេង​ពី ១១ នាក់​ដូចគ្នា ដូច្នេះ​យើង​មិន​ធ្វេសប្រហែស​ចំណុច​ណាមួយ​ឡើយ​។​ ​សម្រាប់​បេក្ខភាព​ដែល​នាំ​មុខ​គេ​នៅ La Liga, Barcelona​ជើងឯក FIFA Club World Cup​នឹង​ក្រុម​មាន​តំណែង​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Copa del Ray​នឹង​ក្របខណ្ឌ Champions League​វគ្គ ១៦ ក្រុម​មាន​ក្តី​សង្ឃឹម​យ៉ាង​ខ្ពស់​ក្នុង​ការ​បំបែក​កំណត់ត្រា​ចាស់​របស់​ក្រុម​យក្ស Real Madrid ដែល​ឈ្នះ​បន្តបន្ទាប់​គ្នា ៣៤ ប្រកួត​ក្នុង​រដូវ​កាល​ប្រកួត 1988-1989 ។

​​គួរ​រំលឹក​ថា​ក្រោយ​យកឈ្នះ​ការប្រកួត​ទៅលើ​ក្រុម Sevilla​ ជាមួយ​លទ្ធផល 2-1 កាល​ថ្ងៃអាទិត្យ​កន្លង​មក​ក្រុម Barcelona មាន ៥ ពិន្ទុ​ក្នុង​ដៃ​នឹង​នៅសល់​មួយ​ប្រកួត​ដោយ​ជួប RayoVallecano​ ខណៈ​ការ​ប្រកួត​ជួបគ្នា​ខែតុលា​ឆ្នាំមុន​កាល​ដើមរដូវ​កាលនោះ​គឺ Barcelona យកឈ្នះ 5-2 នៅ NouCampe​។​ ​​ដោយឡែក​ឯ​ក្រុម Vallecano​ វិញ​កំពុង​ត្រូវការ​ពិន្ទុ​ជា​ចំ​បាច់​ក្រោយ​មាន ២ ពិន្ទុ​ពីលើ​តំបន់​ត្រូវ​កាត់ចោល​ដោយ ២៦ប្រកួត​រកបាន ២៦ ពិន្ទុ​ឈរ​លេខ ១៦៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ